Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ខ្លាំ​ង! ទីបំផុត មន្រ្តី​ចុះ​មក​ឲ្យ​ស្រ្តីជា​អ្នកធ្វើការ​សាលាស្រុក​ដ៏​រឹងរូ​ស​រូប​នេះ កាប់​មែក​ស្នាយ​ចេញ​ហើយ

ជឿជាក់ថាប្រិយមិត្តជាច្រើន បានទទួលជ្រាប និងក៏ដូចហួសចិត្តខ្លាំងគ្រប់ៗគ្នាហើយ ទាក់ទងរឿងវិវាទរវាងស្រ្តីជាធ្វើការនៅសាលាស្រុក និងគ្រួសារអ្នកជិតខាងទល់មុខគ្នា ដោយសារតែរឿង «ដើមស្នាយ» គ្របលើផ្លូវធ្វើឲ្យប៉ះពាល់ការធ្វើដំណើរចេញចូល ហើយរឿងរ៉ាវបានផ្ទុះឡើង គឺដោយសារតែស្រ្តីរូបនោះដែលប្រហែលអាងខ្លួនបានធ្វើនៅសាលាស្រុក ឬចរិតអាក្រក់យ៉ាងណា បែរជាក្រាញពុំព្រមឲ្យកាប់មែកចេញដាច់ខាត។

ទោះជាយ៉ាងណា ក្រោយរឿងរ៉ាវនេះបានកើតឡើង និងបង្កឲ្យមហាជនផ្ទុះការរិះគន់ឡើងកក្រើកបណ្តាញសង្គមរួចមក នៅទីបំផុត ខាងមន្រ្តីសាលាស្រុក ក៏បានចុះមក និងឲ្យម្ចាស់ផ្ទះដ៏រឹងរូសនេះ កាប់មែកស្នាយចោលទាំងអស់ (ចាប់ពីក្រោមរហូតដល់ចុង) ហើយជាលទ្ធផល ឃើញថាវាលស្រឡះល្អណាស់មិនទើសទៀតទេ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Daleav Hoeun ដែលជាអ្នកជិតខាងរងការប៉ះពាល់ បានបង្ហោះសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក ដែលបានចុះមកជួយអន្តរាគមន៍ករណីនេះយ៉ាងដូច្នេះថា៖ «សូមអរគុណ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ស្រុកស៊ីធរកណ្តាល​ ជួយមើល ​និង​ដោះស្រាយ​ជូន​គ្រួសារ​ខ្ញុំ​ គ្មាន​ដើមឈើគ្របលើផ្លូវ​ =​ គ្មាន​ទំនាស់​ ខ្ញុំ​សង្ឃឹម​ថា​រឿង​ទំនាស់​មែកឈើ​ លែង​កើត​មាន​ទៀត​បើសិន​ភាគី​ម្ចាស់​ដើមឈើ​គោរព​តាម​ច្បាប់​ភូមិ​បាល…​(បើ​អត់​គោរព​ រឿង​នឹង​កើត​មាន​ដដែល​ៗ​ រំខាន​ដល់​ថ្នាក់​ដឹកនាំ​ដដែលៗ)»។

ទោះជាយ៉ាងណា ម្ចាស់គណនីខាងលើ បានបញ្ជាក់ឲ្យដឹងថា ដំណោះស្រាយនេះ ដែលបានធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពុំមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ។

តែយ៉ាងណាមិញ ក្រោយពីបានឃើញគ្រាន់តែកាប់មែក និងឮថា ធ្វើកិច្ចសន្យាតែមាត់បែបនេះ មហាជនបានលើកឡើងថា៖ «បើមិនរំលំដើមទេ តិចទៀតគ្របដដែល ឈ្លោះដដែល, ទំនាស់​នឹង​កើតមាន​ទៀត ​ពេល​មែក​វា​លាស់​មក​វិញ​, កុំឲ្យមានទំនាស់ ឡើកក្រោយទាល់តែធ្វើកិច្ចសន្យាផ្តិតមេដៃ ទើបច្បាស់ថាមិនមានទំនាស់ទៀត ព្រោះស្រ្តីរូបនេះធ្វើការកន្លែងច្បាប់ តែមិនស្គាល់ពីច្បាប់!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×