ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដានេះ បានសេចក្ដីជូនដំណឹង លេខ ១៤៣៖ សង្ខេបព្រឹត្តិការណ៍ និងការបង្ហាញចំណាប់អារម្មណ៍ របស់អ្នកសង្កេតការណ៍អន្តរជាតិ ជុំវិញដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការសង្ខេបព្រឹត្តិការណ៍ និងការបង្ហាញ ចំណាប់អារម្មណ៍ របស់អ្នកសង្កេតការណ៍អន្តរជាតិ ជុំវិញដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក។ គ.ជ.ប បានប្រកាសថា សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន៕ ដោយ៖កូឡាប