Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! បុរស៦នាក់-បែ-ក-គំនិត នាំគ្នា​យក​ស្បង់​ចីពរ​ព្រះសង្ឃ ធ្វើសកម្មភាព​លែង​ស្គាល់​បុណ្យ​បាប

នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងទៀតហើយ ដែលបុរស៦នាក់បែកគំនិតនាំគ្នាក្លែងធ្វើជាព្រះសង្ឃ ដើម្បីដើរបិណ្ឌបាតបច្ច័យ តាមបណ្តាទីកន្លែងប្រជុំជន និងតាមផ្ទះប្រជាពលរដ្ឋ ធ្វើជាមុខរបររកស៊ីប្រចាំថ្ងៃ ដោយមិនខ្វល់បុណ្យបាបសោះឡើយ។

ជាក់ស្តែង ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋដែលមានការសង្ស័យ ងកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី «អ៊ុក ពិសិដ្ឋ» មេបញ្ជាការ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះធ្វើការស្រាវស្រាវ រហូតដល់ចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមទាំងអ្នករួមគំនិតសរុបចំនួន ៧ នាក់។ នេះបើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Sokia UN ដែលបានធ្វើការចុះផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យដែលធ្វើសកម្មភាពយកព្រះពុទ្ធសាសនាមកបង្កើតមុខរបររកស៊ីទាំងនោះ រួមមាន៖ ទី០១. ឈ្មោះ គាត ពៅ ភេទប្រុស ជនជាតិខ្មែរ (មុខរបបមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តព្រៃវែង ទី០២. ឈ្មោះ គាត បឿន ភេទប្រុស ជនជាតិខ្មែរ (មុខរបរមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តព្រៃវែង ទី០៣. ឈ្មោះ សន ឃឹម ភេទប្រុស (មុខរបរមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី០៤. ឈ្មោះ សេន វីរៈ ភេទប្រុស (មុខរបរមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តព្រៃវែង ទី០៥. ឈ្មោះ វង នីត ភេទប្រុស (មុខរបរមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តព្រៃវែង ទី០៦. ឈ្មោះ គាត រស្មី ភេទប្រុស ជនជាតិខ្មែរ (មុខរបរជាអ្នករត់ Passapp) មានស្រុកកំណើតមកពីខេត្តព្រៃវែង និងទី០៧.ឈ្មោះ ឡាច សេងហាន ភេទស្រី (មុខរបរមិនពិតប្រាកដ) មានស្រុកកំណើតមកពីខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង៧នាក់ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងដែលកងកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានរួមមាន Passapp ចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០២គ្រឿង ឆ័ត្រចំនួន០២ ថង់យាមចំនួន០២ បាតចំនួន០១ និងស្បង់ចីពរចំនួន០២។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×