ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ តំបន់ជាច្រើនក្នុងប្រទេសចិន បានប្រឈមនឹងសីតុណ្ហភាពត្រជាក់ក្រោម ០ អង្សាសេ បណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងធ្វើឱ្យជីវិតរស់នៅលំបាកសម្រាប់មនុស្សជាច្រើន ដែលមិនធ្លាប់មែនក្នុងប្រវត្តិសាស្រ្ត។
ជាក់ស្តែង ថ្មីៗនេះ គ្រោះធម្មជាតិដ៏មិនគួរឱ្យជឿ ដែលបានកើតឡើងនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន គឺមានសីតុណ្ហភាពពី -13 អង្សាសេ រហូតដល់ -30 អង្សាសេ ឯណោះ។ សីតុណ្ហភាពបែបនេះ បានធ្វើឲ្យបុរសម្នាក់ឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលបង្គោលភ្លើងនៅផ្លូវប្រសព្វមួយ ដោយបានឈរនៅទីនោះរយៈពេលយ៉ាងយូរ ធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកដំណើរ រហូតដល់មានអ្នកចូលទៅស៊ើបអង្កេត។
តាមរយៈវីដេអូឃ្លីបដែលថតបានហេតុការណ៍នេះ គេបានរកឃើញថាពេលដែលមានប្រជាពលរដ្ឋល្អ បានទៅពិនិត្យស្ថានភាពនៅក្បែរនោះ ក៏បានឃើញបុរសចម្លែកម្នាក់នោះកំពុងឈរគ្មានចលនាក្នុងអាកាសធាតុត្រជាក់ និងបានរកឃើញគួរឲ្យភ្ញាក់ផ្អើល គឺដោយសារតែអណ្តាតរបស់គាត់ជាប់នៅលើបង្គោលភ្លើង ដែលធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែមិនអាចស្នើសុំជំនួយពីមនុស្សជុំវិញបានទេ។
ដូច្នេះហើយ ពេលមានគេចូលទៅជិតគាត់ គាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយបញ្ជូនសញ្ញាសុំជំនួយជាបន្ទាន់ ដើម្បីគេចពីស្ថានការណ៍ដ៏អយុត្តិធម៌នេះ។ ពេលដឹងពីស្ថានភាពដ៏បន្ទាន់នេះ ម្ចាស់ឃ្លីបក៏ប្រញាប់ទូរស័ព្ទទៅប៉ូលិសឱ្យមកជួយ ដែលពួកគេបានយកទឹកក្តៅឧណ្ហៗ មកជួយរលាយទឹកកកនៅលើបង្គោលភ្លើង រហូតដល់បុរសវ័យក្មេងនោះបានរួចផុត ពីស្ថានភាពគួរឱ្យអស់សំណើចនេះ។
បុរសដែលនៅមានជីវិតរូបនេះ ក៏បានប្រាប់ឲ្យដឹងថា «ដោយសារចង់ដឹងថា តើអណ្តាតនឹងអាច «ជាប់» នឹងវត្ថុដែលកកក្នុងអាកាសធាតុដ៏ត្រជាក់បែបនេះឬអត់? ដូច្នេះ ខ្ញុំក៏សម្រេចចិត្តព្យាយាមសាកល្បងបញ្ជាក់វាដោយខ្លួនឯង តែមិននឹកស្មានថាវាត្រូវបានជាប់ដកមិនរួចបែបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង