នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ Mirror Media បានរាយការណ៍ថា Fei Fei គ្រូទាយស្រីដ៏ក្តៅសាច់បំផុត ដែលជាម្ចាស់រហស្សនាមថា Angel Prophecy បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្នុងពិភពអនឡាញសារជាថ្មីម្តងទៀត បន្ទាប់ពីនាងត្រូវបានអ្នកមានឥទ្ធិពលដ៏ល្បីម្នាក់អញ្ជើញឲ្យចូលរួមក្នុងបេសកកម្ម Bread of Love ចែកនំប៉័ងដល់អ្នកគ្មានផ្ទះសម្បែងនៅតំបន់ស្ថានីយតៃប៉ិនៃកោះតៃវ៉ាន់ ក្នុងអាកាសធាតុដ៏ត្រជាក់ នាឱកាសបុណ្យណូអែល។
តាមរយៈឃ្លីបនោះ Feifei បង្ហាញខ្លួនក្នុងឈុតយ៉ាងសិចស៊ី ជាមួយនឹងល្វែងលើបង្ហាញដើមទ្រូងដ៏ទ្រលក់ទ្រលន់ដោយមោទនភាព ដែលស្ទើរតែមិនបិទបាំង និងខោខ្លីបង្ហាញជើងដ៏ស្រស់ស្អាតរបស់នាង ដែលធ្វើឲ្យមហាជននិយាយលេងសើចថា «ក្តៅខ្លាំងពេកមិនអាចទប់ទល់ សូម្បីតែនៅក្នុងអាកាសធាតុត្រជាក់បំផុតបែបនេះ» ខណៈនាង និងបុរសមានឥទ្ធិពលម្នាក់ បានទៅទិញនំប៉័ងនៅហាងមួយ ដើម្បីរៀបចំចែកចាយជានំប៉័ងនៃសេចក្តីស្រឡាញ់។
តាមពិតទៅ ម្ចាស់ហាងបានស្នើឲ្យធ្វើជាអ្នកឧបត្ថម្ភសម្រាប់សកម្មភាពនេះ។ ប៉ុន្តែអ្នកទាំងពីរបានសម្រេចចិត្តបដិសេធ ដោយនាងសុំតែនំប៉័ងដែលម្ចាស់ហាងឲ្យនាងប៉ុណ្ណោះ។ បន្ទាប់មក Fei Fei បានមកជួយរើសនំបុ័ង ហើយខ្ចប់វាចូលទៅក្នុងប្រអប់មួយរហូតដល់ពេញ។
ពេលនាងយកនំប៉័ងពីរប្រអប់ធំចេញពីហាង ក៏និយាយទាំងញញឹមថា «ខ្ញុំប្រហែលជាស្គមហើយ ប៉ុន្តែខ្ញុំខ្លាំងណាស់»។
បន្ទាប់មក គូស្នេហ៍ទាំងពីរបានធ្វើដំណើរទៅស្ថានីយតៃប៉ិ ហើយចាប់ផ្ដើមចែកនំប៉័ងដល់ជនអនាថាទាំងក្នុង និងក្រៅស្ថានីយ។ ក្នុងនោះ មានទាំងឈរឲ្យមនុស្សដើររើស ឬសូម្បីតែអង្គុយដើម្បីយកនំបុ័ងទៅឱ្យជនអនាថា ដែលកំពុងដេកនៅលើឥដ្ឋស្ថានីយ៍។
រូបភាពទាំងនេះ បានធ្វើឱ្យបេះដូងអ្នកនិយមលេងអ៊ីនធឺណេត មានភាពកក់ក្តៅជាខ្លាំង រហូតធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ Fei Fei ដែលមិនត្រឹមតែជានារីរូបស្រស់ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែនាងនៅតែស្រស់ស្អាតក្នុងចិត្តមនុស្សជាច្រើនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង