Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សម្រេច​ប្តឹង​ទៅ​តុលា​ការ បន្ទាប់​ចិញ្ចឹម​កូន៣នាក់ អស់​រយៈពេល ១៦ ឆ្នាំ នោះ​ក៏​ព្រោះតែ​មូលហេតុ​ដ៏​មិន​នឹកស្មាន​ដល់​នេះ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងឆ្នាំ ២០២២ លោក Tran រស់នៅក្នុងទីក្រុង Thuong Nhieu ខេត្ត Jiangxi ប្រទេសចិន ស្រាប់តែបានរកឃើញថា កូនស្រីទាំង ៣ នាក់ របស់គាត់ មិនមែនជាកូនបង្កើតរបស់គាត់នោះទេ។

រឿងរ៉ាវនេះត្រូវបានលាតត្រដាង គឺបន្ទាប់ពីរៀបការអស់រយៈពេល ១៦ ឆ្នាំ លោក Tran បាន​និយាយ​ទាំង​ក្រៀមក្រំ​ថា​៖ «​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​បាន​ចិញ្ចឹម​កូន​របស់​អ្នក​ដទៃ»។ ហើយបន្ទាប់ពីករណីរបស់លោក Tran ត្រូវបានលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយ មតិសាធារណៈជន បានសម្តែងក្តីអាណិត ទៅកាន់បុរសជាឪពុក និងស្វាមីដ៏កំសត់រូបនេះយ៉ាងខ្លាំង។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា នៅពេលដែលគាត់បានរកឃើញការពិតនៅឆ្នាំ ២០២២ លោក Tran បានជួលមេធាវី ដើម្បីប្តឹងប្រពន្ធរបស់គាត់ទៅតុលាការ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំនេះ លោក Tran បានប្រាប់សារព័ត៌មានម្តងទៀតថា «លើកនេះខ្ញុំ Live ជារៀងរាល់ថ្ងៃ ដើម្បីប្រាប់រឿងរ៉ាវរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យកេរ្តិ៍ឈ្មោះអាក្រក់ប្រពន្ធរបស់ខ្ញុំ ត្រូវបានផ្សព្វផ្សាយទៅដល់គ្រប់ទីកន្លែង ដើម្បីអោយអ្នករាល់គ្នាបានដឹងអំពីអំពើអាក្រក់របស់នាង»។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អស់រយៈពេលជិតមួយឆ្នាំហើយ ដែលលោក Tran នៅតែប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះប្រពន្ធរបស់គាត់ និងចង់លែងលះ។

គាត់បានប្រាប់អ្នកសារព័ត៌មានថា «ទោះបីជាខ្ញុំត្រូវចំណាយ ១ លានយ័ន ក៏ខ្ញុំនៅតែត្រូវបន្តការទទួលខុសត្រូវព្រហ្មទណ្ឌ។ គ្រួសាររបស់ខ្ញុំត្រូវបានបែកបាក់រួចហើយ ដូច្នេះតើខ្ញុំត្រូវការប្រាក់អ្វីទៀត? ទោះបីជាពួកគេចំណាយត្រូវជាប់គុកកន្លះឆ្នាំ ក៏ខ្ញុំនៅតែត្រូវកាត់ទោសពួកគេដល់ទីបញ្ចប់ ខ្ញុំមិនត្រូវការលុយទេ ខ្ញុំគ្រាន់តែចង់បានយុត្តិធម៌សម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនជឿថាពួកគេនឹងគ្មានទោសទេ»។

គេដឹងថា នៅថ្ងៃទី២០ ខែធ្នូ ដើមបណ្តឹងក្នុងសំណុំរឿងបាន រៀបការ១៦ឆ្នាំ និងរកឃើញកូន៣នាក់មិនមែនជាកូនបង្កើត។ លោក Tran បានទទួលសេចក្តីជូនដំណឹងពីតុលាការក្រុង Thuong Nhieu ។ ដូច្នោះ សវនាការ​លើក​ដំបូង​របស់​តុលាការ​ នឹង​ធ្វើ​ឡើង​លើ​ការ​តស៊ូ​រវាង​គាត់ ប្រពន្ធ និង​ជន​ទី​៣ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។

នៅថ្ងៃទី២៤ ខែធ្នូ នៅក្នុងការផ្សាយផ្ទាល់មួយ លោក Tran បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំការកាត់ក្តីលើកដំបូង។ តុលាការបានប្រកាសថា អ្នកពាក់ព័ន្ធទាំងអស់រួមទាំងប្រពន្ធរបស់គាត់ និងជនទីបី ដែលបំបែកគ្រួសាររបស់គាត់ត្រូវតែមានវត្តមាន។

បច្ចុប្បន្ន លោក Tran នៅ​មិន​ទាន់​ដឹង​ថា នរណា​ជា​ឪពុក​បង្កើត​របស់​ក្មេងស្រីទាំង​បី​នោះ​ទេ។ គាត់​ក៏​សង្ឃឹម​ថា ​ឪពុក​ម្នាក់​ទៀត​អាច​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង។

លោក Tran បាន​និយាយ​ថា «ខ្ញុំមិនប្រកាន់ទេ។ តែនេះ​បាន​ក្លាយ​ជា​ចំណង​ក្នុង​ចិត្ត​របស់ខ្ញុំ ធ្វើ​ឲ្យខ្ញុំ​បាត់​បង់​សុភមង្គល​ក្នុង​ជីវិត បង្កើត​ជា​ស្នាម​របួស​ដែល​មិន​អាច​ព្យាបាល​បាន»។

លោកបន្តថា ដោយគិតថា កូនទាំង៣នាក់ដែលលោកស្រលាញ់អស់ប៉ុន្មានឆ្នាំមកនេះ មិនពាក់ព័ន្ធជាមួយនឹងឈាមរបស់លោក លោកបានខឹងយ៉ាងខ្លាំង រហូតធ្វើឲ្យលោកមិនអាចអត់ទោសឲ្យប្រពន្ធ និងជនទី៣បាន។

លើស​ពី​នេះ លោក Tran បច្ចុប្បន្ន​មិន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​លោក និង​កូនៗ​របស់​លោក​ឡើយ។

ក្នុង​ការ​ផ្សាយ​ផ្ទាល់ថ្មីៗ​នេះ លោក Tran ក៏​បាន​ប្រាប់​ថា បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ ​ត្រូវ​បាន​បញ្ចប់ «ព័ត៌មាន​លម្អិត​សំខាន់» នឹង​ត្រូវ​បាន​ប្រកាស។ ហើយករណីនេះ​បាន​ជំរុញ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​សាធារណៈ និង​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ផ្ទុះការវែកញែក និងសម្តែងការអាណិតអាសូរដល់បុរសរូបនេះ និងក្មេងៗជាខ្លាំង។

ក្នុងនោះ មនុស្សជាច្រើនបានមានមតិលើកឡើងបែបនេះថា៖ «ខ្ញុំពិតជាអាណិតឪពុកម្នាក់នេះណាស់ គាត់ស្រឡាញ់កូនរបស់គាត់ខ្លាំងណាស់ ប៉ុន្តែក្រោយមកបានរកដឹងការពិត គាត់ពិជាឈឺចាប់។ មិន​ថា​អ្នក​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ទេ អ្នក​នឹង​ឈឺចាប់​តិច​ឬ​ច្រើន។ រឿងនេះត្រូវតែបំភ្លឺ ខ្ញុំមិនដឹងថាកូនទាំងបីមានឪពុកដូចគ្នាឬអត់។ ប៉ុន្តែ​ប្រសិន​បើ​តុលាការ​ចូល​រួម ហើយ​អញ្ជើញ​តែ​ជន​ទី​បី​មក​ជំនុំ​ជម្រះ​នោះ អាច​សន្និដ្ឋាន​បាន​ថា កូន​ទាំង​បី​របស់​លោក Tran សុទ្ធ​តែ​មាន​ឪពុក​ដូច​គ្នា។ គួរឲ្យអាណិតបំផុត ប្រហែលជាក្មេងៗ ពួកគេរងទុក្ខដោយគ្រួសារដែលបែកបាក់ ហើយក៏ទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរផងដែរ នៅពេលដែលពួកគេដឹងថា ពួកគេមិនមែនជាកូនបង្កើតរបស់ឪពុកពួកគេ គឺជាមនុស្សដែលស្រលាញ់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ជួយ​ជ្រោមជ្រែង​ និង​ធានា​ឱ្យ​អ្នក​ពាក់ព័ន្ធ​សម្របសម្រួល​ជាមួយ​ដំណើរការ​កាត់ទោស​ ខណៈអ្នក​និយម​លេង​អ៊ីនធឺណិត​បាន​សម្ដែង​ការ​យល់​ព្រម​ព្រម​ទាំង​សង្ឃឹម​ថា​​ លោក Tran នឹង​ទទួល​បាន​ចម្លើយ​ដែល​ពេញ​ចិត្ត​បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×