ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវជុំវិញបញ្ហាគ្រួសាររបស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បន្ទាប់ពីទើបរៀបមង្គលការរួច បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គម ផ្ទុះការវែកញែកជាថ្មី នោះក៏ដោយសារតែប្អូនស្រីរបស់តារាស្រីរូបនេះបានចេញមកទម្លាយថា បងស្រីរបស់ខ្លួន ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមិនអញ្ជើញម្តាយបង្កើតមកចូលរួម ខណៈបង្ហោះរូបម្តាយមើលកូនស្រីរៀបការតាមទូរស័ព្ទទាំងហូរទឹកភ្នែក និងបានភ្ជាប់សារយ៉ាងខ្លីបែបនេះថា «ហែលទឹកភ្នែកម្តាយខ្ញុំអោយរួច»។
តែទន្ទឹមនឹងមហាជនជាច្រើន បានផ្ទុះការវែកញែកខុសត្រូវទាំងសងខាង តាមរយៈការបញ្ចេញមតិនៅក្នុងខមិនឡើងព្រោងព្រាត ក្នុងនោះ ក៏ឃើញអតីតតារាសម្ដែង និងចម្រៀង ថាច់ ម៉ារី ក៏ទើសចិត្តចេញមុខលូកមាត់និយាយបែបនេះថា៖ «តាយបង្កើត បង្កើតយើងមកគាត់មានគុណណាស់ why the សុខៗ យើងកើតមក ? គេធ្វើអីបានចេញយើងមក បឿកមែន ? ហើយយើង សុខៗ ជ្រើសមកចាប់កំនើតបានទៀត ពេលគេបឿកនឹងរួចអឹងង៉ាមក ម៉ែយើងជ្រើសរើសឱ្យទៅគេ មានន័យថាគាត់លែងចង់ឱ្យយើងធំមួយគាត់ដើម្បីដឹងគុណគាត់ហើយ ស្មើរនឹងបោះចោល។ រួចឥឡូវគេធំហើយ គេកសាងជិវីតគេហើយ គេបង្កើតក្រុមគ្រួសារគេហើយ អត់អបអរគេ មីខ្ពៅ ហើយម៉ាក់មីង មកឱ្យគេហែលស្អី ? យំម៉ោ យំអោយបានប៉ុនអាងទឹកមក ចាំម៉ាក់រី ឱ្យបងរត្ន័ទៅហកលោត ដូច water park»។
មិនទុកចាំយូរ ក្រោយឃើញតារាស្រីរូបនេះចេញមកចេះដឹងរឿងគ្រួសាររបស់ខ្លួនបែបនេះ ស្រាប់តែប្អូនស្រីពៅអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើការឆ្លើយតបទៅវិញគ្មានសំចៃមាត់ថា «មុខមាត់ស្អាតតែចរឹក0ម៉ង មានដៃសំរាប់សរសេតែគ្មានខួរគិត មិចម៉ែឪyouឯងនឹងនៅសុខៗចេញyouឯង? គេសាម៉ីខ្លួនដូចមិនបានរៀបរាប់វែងឆ្ងាយទេ តែខំស៊ែរសរសេផុសដូចដឹងច្បាស់មេស? អ្នកឯងនឹងម៉ែឪគេមែន បានដូចដឹងណាស់ចឹង អ្នកខ្លះស៊ែរសរសេសុទ្ធតែម៉ែឪបង្កើតគ្មានប្រយោជន័ទេ តែនៅរស់រាល់ថ្ងែណឹងកើតចេញពីណា សត្វ រឺ មនុស្ស»។
សូមបញ្ជាក់ផងដែរថា កាលពីអំឡុងឆ្នាំ២០២១ តារាសម្ដែងដែលមានរហ័ស្សនាមថាជារាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យមានការភ្ញាក់ផ្អើលម្ដងរួចមកហើយ ជុំវិញបញ្ហានៅក្នុងគ្រួសាររបស់អ្នកនាង បន្ទាប់ពីមានការទម្លាយជាបន្តបន្ទាប់ ពីសំណាក់ប្អូនស្រីបង្កើតរបស់នាង ដោយថាតារាសម្ដែងស្រីរូបនេះលាក់បាំងរឿងរ៉ាវគ្រួសារ និងមិនទទួលស្គាល់ឪពុកម្ដាយបង្កើតថែមទៀតផង។ តែយ៉ាងណាមិញ បញ្ហាដែលបណ្តាលឲ្យតារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន និងម្ដាយបង្កើតមិនមានភាពជិតស្និទ្ធ នោះក៏ព្រោះតែគេបានដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានម្ដាយបង្កើតប្រគល់ឱ្យទៅ ខាងបងប្អូនជីដូនមួយចិញ្ចឹមតាំងពីនាងមានអាយុទើបតែ ៣ ឆ្នាំ មកម្ល៉េះ ព្រោះតែគ្រួសារបងប្អូនរៀបការយូរហើយមិនមានកូន ហើយក៏ធូរធារជាងគ្រួសាររបស់នាងច្រើន ទើបធ្វើឱ្យទំនាក់ទំនងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន និងម្ដាយបង្កើតហាក់មិនមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នារហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណា ចំពោះបញ្ហារឿងរ៉ាវស្ថិតនៅពីក្រោយស៊ីជម្រៅយ៉ាងណាទៀតនោះ គេក៏មិនបានដឹងច្បាស់នោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង