Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​យប់​មិនថា​ទេ តែ​នេះ​ថ្ងៃ​សោះ! នារី​ម្នាក់​ជិះ​ម៉ូតូ​ឡើង​ខ្មើ​ត កាត់​លើ​ផ្លូវ​បេតុង​កំពុង​ចាក់​សាងសង់ រាប់​សិប​ម៉ែត្រ ខណៈ​គេ​ស្រែក​ឲ្យ​ឈប់ អត់​ធ្វើ​ឮ

នៅលើបណ្តាញសង្គមថ្មីៗនេះ បានផ្ទុះការចែករំលែក និងរិះគន់ឡើងព្រោងព្រាតតែម្តង ទៅនឹងនារីម្នាក់ដែលបានជិះម៉ូតូបើកឆ្លងកាត់លើផ្លូវបេតុងដែលកំពុងត្រូវបានចាក់សាងសង់ ហើយព្រោះតែហួសចិត្តខ្លាំងពេក ប្រជាពលរដ្ឋក៏បានតាមថតវីដេអូ រួចបង្ហោះនៅលើបណ្តាញសង្គម។

ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ PaPa Chesda កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានបង្ហាញឲ្យឃើញនារីម្នាក់ជិះម៉ូតូស្កុប ខណៈកំពុងបើកចុះពីលើផ្លូវបេតុងកំពុងចាក់សាប ខណៈមន្រ្តីមូលដ្ឋានម្នាក់ និងអ្នកធ្វើផ្លូវជួយសម្រួលឲ្យចុះ បន្ទាប់ពីនារីរូបនេះបានបើកម៉ូតូឆ្លងកាត់ផ្លូវរាប់សឹបម៉ែត្រ ដែលបណ្តាលឲ្យមានស្នាមជើងកង់ម៉ូតូ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង។

ជាការពិតណាស់ សកម្មភាពបើកម៉ូតូឆ្លងកាត់លើផ្លូវបេតុងកំពុងចាក់សាងសង់ដ៏មិនធម្មតា ពីសំណាក់នារីរូបនេះ ក៏ត្រូវបានលឺបងប្អូនប្រជាពលរដ្ឋនៅទីនោះ លាន់មាត់និយាយថា «គេនាំគ្នាស្រែកឲ្យឈប់ហើយ តែអត់ឈប់ទេ»។ ហើយអ្វីដែលកាន់តែហួសចិត្តខ្លាំងជាងនេះទៀតនោះ គឺវីដេអូកាមេរ៉ាសុវត្ថិភាពផ្ទះមួយ ក៏បានបង្ហាញឲ្យឃើញនារីរូបនេះ បើកម៉ូតូឆ្លងកាត់លើផ្លូវបេតុងកំពុងចាក់នោះយ៉ាងលឿនទៀតផង។

យ៉ាងណាមិញ ក្រោយពីបានមើលវីដេអូនេះរួចភ្លាម អ្នកលេងបណ្តាញសង្គមម្នាក់ចូលខមិនលើកយកកំហុស២ដែលកើតឡើងក្នុងពេលតែ១ថា៖ «១- អ្នកធ្វើផ្លូវអត់ចងខ្សែទទឹងផ្លូវឬដាក់សញ្ញាសម្គាល់នៅខាងដើម ខាងចុងផ្លូវដើម្បីឱ្យអ្នកធ្វើដំណើរឆ្ងាយពីភូមិសាស្រ្តនេះបានដឹង។ ២- អ្នកធ្វើដំណើររូបនេះគ្មានស្មារតីយកចិត្តទុកដាក់ពីមជ្ឈដ្ឋានជុំវិញខ្លួនដែលកំពុងឆ្លងកាត់។ នេះជាមូលហេតុមួយដែលនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ»។

ទោះជាយ៉ាងណា ជាមួយសកម្មភាពបើកម៉ូតូឆ្លងកាត់ផ្លូវកំពុងធ្វើយ៉ាងវែងបែបនេះ ត្រូវបានមហាជនជាច្រើនបានរិះគន់ដាក់ឲ្យបែបៗនេះថា៖ «មកពីយើងភ្លើម្នាក់ចឹងហើយ មិនបាច់មានខ្សែក៏បានដែរ តែយើងក៏ត្រូវចេះឆ្ងល់ដែរថា ផ្លូវមិចក៏អត់មានអ្នកជិះ នេះបញ្ហាមកពីគាត់ខ្លួនឯងទេ មិនមកពីគេធ្វើផ្លូវទេ, អ្នកជិះនេះគ្មានស្មារតីប្រុងប្រយ័ត្នសោះ បើមានស្មារតីពេលជិះមកដល់គេដឹងថាផ្លូវនេះជិះកើតឬក៏មិនកើតហើយ, គេស្រែកហើយអត់ឈប់ទេ ជិះមិនខ្វល់ពីនរណាទាំងអស់ ថាមិនត្រូវកំពុងស្ដាប់កាស់ដឹងបានអត់ឮ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×