Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Donald Trump ប្រកាសថា​អាមេរិក​នឹង​បន្ដ​រក្សា​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​

កាលពី​ថ្ងៃទី​៣១​ខែកក្កដា ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា បណ្ដា​ទណ្ឌកម្ម​របស់​ក្រុង​Washington សំដៅលើ​ក្រុង​មូ​ស្គូ​នឹង​បន្ដ​រក្សា​ដដែល ហើយ​ពុំមាន​ការផ្លាស់ប្ដូរ​ក្នុងខណៈពេល​បច្ចុប្បន្ននេះ​។​

​នាយករដ្ឋមន្ដ្រី​អ៊ីតាលី Giuseppe Conte និង​លោក​Trump ក្នុង​សន្និសីទកាសែត​រួម​

​ថ្លែង​ក្នុង​សន្និសីទកាសែត​រួមជាមួយ​នាយករដ្ឋមន្ដ្រី​អ៊ីតាលី​នៅ​សេត​វិមាន លោក​Trump អះអាងថា បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នឹង​ត្រូវបាន​រក្សាទុក​ដដែល​។​

​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ អាមេរិក​បានធ្វើ​ការដាក់​ទណ្ឌកម្ម​ជា​បន្ដបន្ទាប់​ទៅលើ​រុស្ស៊ី ពិសេស​ក្នុង​រជ្ជកាល​លោក​Trump បណ្ដា​បុគ្គលិក​ការទូត​រុស្ស៊ី​ត្រូវបាន​បណ្ដេញចេញ ហើយ​ស្ថាន​អគ្គ​កុងស៊ុល​រុស្ស៊ី​នៅ​San Francisco (California) និង​Seattle (Washington) បាន​ត្រូវ​បិទទ្វារ​។​

​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​កំពុង​ពង្រាង​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​ក្រុង​មូ​ស្គូ ហើយ​វា​បានទទួល​ការគាំទ្រ​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​។​

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់ Fox News សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ Lindsey Graham ចាត់ទុកថា បណ្ដា​វិធានការ​ដាក់ទណ្ឌកម្ម​ក​ន្ល​ង​មក​ចំពោះ​រុស្ស៊ី​មិនមាន​ប្រសិទ្ធភាព ហើយ​អំពាវនាវ​ឱ្យ​ដាក់​បន្ថែម​នូវ​ទណ្ឌកម្ម​ថ្មី​ចំពោះ​ក្រុង​មូ​ស្គូ​៕

សូយន

×