Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែន​ៗ! ក្រោយ​លោកស្រី ទ្រី ដា​ណា ប្រកាស​នឹង​ជួប​គ្នា​ឆា​ប់​ៗ ស្រាប់តែ​ម្ចាស់​រី​សត​នៅ​វា​ល​វែ​ង ភ្នំ១៥០០ ចេញមុខ​សុំទោស​បែបនេះ​ថា…

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវទាក់ទងប្រធានបទ «លុយធីប»​ ដែលផ្តើមចេញពីពាក្យសម្តីពិតៗរបស់លោកស្រី ទ្រី ដាណា ទៅកាន់បុគ្គលិកផ្នែកសេវារត់តុ នៅរីសតមួយកន្លែង ក្នុងខេត្តព្រះសីហនុ ឃើញថាបានបង្កឲ្យមានមតិមហាជនផ្ទុះការរិះគន់ឡើងព្រោងព្រាតតែម្តង នៅលើពេញបណ្តាញសង្គម។

តែទន្ទឹមនឹងរឿងរ៉ាវរបស់លោកស្រី ទ្រី ដាណា ត្រូវមហាជនផ្ទុះការរិះគន់មិនសំចៃមាត់ ក្នុងនោះក៏ស្រាប់តែឃើញម្ចាស់រីសត២កន្លែងនៅក្នុងខេត្តពោធិ៍សាត់ បានប្រកាសមិនទទួលស្វាគមន៍លោកស្រី ទ្រី ដាណា ជាភ្ញៀវឡើយ ព្រោះតែលោកមិនពេញចិត្ត ទៅនឹងពាក្យសម្តីរបស់លោកស្រី ទ្រី ដាណា ដែលនិយាយហាក់មាក់ងាយជ្រុលដល់អ្នករត់តុ (រឿងលុយធីប)។

ជាក់ស្តែង ដោយមិនមែនជាការនិយាយលេងសើច កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោក ថៃ ថេរាគុណ ជាម្ចាស់ resorts 2កន្លែង នៅស្រុកវាលវែង ភ្នំ1500 ផ្លូវអន្ទង់អាំង ក្នុងខេត្តពោធិ៍សាត់ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «សូមប្រកាសមិនទទួលភ្ងៀវ (អ្នកស្រី ទ្រី ដាណា Try Dana) ឬហៅអ្នកស្រីកំពូលល្បីម្នាក់នោះជាដាច់ខាត ចាប់ពីថ្ងៃនេះ(៣០. ១២. ២០២៣) តទៅជារៀងរហូត កិច្ចសន្មត់នេះបានបោះត្រាដោយខ្ញុំជាម្ចាស់រីសតដោយគ្មានការកែ្រប្រែឡើយ»។

បន្ថែមលើការបង្ហោះនោះ លោក ថៃ ថេរាគុណ ក៏បានបោះសម្តីយ៉ាងចាក់ដោតទៅកាន់លោកស្រី ទ្រី ដាណា យ៉ាងដូច្នេះថា៖ «កាលមុនធ្លាប់លក់របស់ជជុះ​ ចុះហេតុអីមិនរលាស់ សំថីជជុះនោះអោយអស់ទៅតាមរបស់ទៅ? អាចរឹតរលាស់ទាញមិនផុតជជុះនោះនាំមកចែកចាយFreeច្រើនម្លេស។ ស្រុកវាលវែងភ្នំ1500នោះនៅមានសំរាមតិចតូច​ ពួកយើងមិនចង់អោយសំរាមហូរចូលបន្ថែមឡើយ​ ពួកយើងព្យាយាមបំបាត់សំរាមតាមលទ្ធភាពដែលអាចធ្វើទៅបាន…»។

តែដូចថាមិនខុសមែន! គឺក្រោយម្ចាស់រីសតខាងលើ បានបោះសម្តីបែបនេះ ស្រាប់តែនៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោកស្រី ទ្រី ដាណា ក៏បានឆ្លើយតបទៅវិញ ដោយបានប្រកាសទៅដល់បណ្តាបុគ្គលិកទាំងអស់ និងក៏ដូចតំណាងចែកចាយទូទាំង២៥រាជធានីខេត្ត ប្រសិនបើបានឃើញមុខម្ចាស់រីរតរូបនេះ សូមកុំលក់ផលិតផលជូនឲ្យសោះ។ ហើយជាមួយគ្នានេះ លោកស្រី ទ្រី ដាណា ក៏បានប្រកាសកុំចូលស្នាក់នៅរីសតនោះ ព្រោះប្រហែលកន្លែងអន់ សេវាអន់ ទើបបានជាលោក ថៃ ថេរាគុណ យកឈ្មោះខ្លួនតោងល្បីបែបនេះ។

លើសពីនេះ នៅចុងបញ្ចប់នៃសារដែលបានប្រកាសក៏មិនទទួលលោក ថៃ ថេរាគុណ ជាភ្ញៀវដូចគ្នា លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ច្បាស់ៗផ្តាំទៅម្ចាស់រីសត​នៅវាលវែង ភ្នំ១៥០០ ឲ្យបានដឹងថា នឹងជួបគ្នាក្នុងពេលឆាប់ៗ តាមផ្លូវច្បាប់!។

ទោះជាយ៉ាងណា ក្រោយពីបានឃើញលោកស្រី ទ្រី ដាណា បានប្រកាសនឹងចាត់ការទៅតាមផ្លូវច្បាប់ ស្រាប់តែលោក ថៃ ថេរាគុណ បានចេញមុខឆ្លើយតបភ្លាមៗហាក់គ្មានខ្លាចញញើតសូម្បីប៉ុនសសៃសក់ ដោយលោកបានប្រើពាក្យសុំទោសលក្ខណៈចំអកឲ្យបន្ថែម ដាក់ឡើងម៉ាឆ្ងាញ់បែបនេះថា៖ «ខ្ញុំបាទ ថៃ​ ថេរាគុណ​ ខ្ញុំសុំទោសដោយបានដាក់ហៅឈ្មោះអ្នកស្រី ទ្រី​ ដាណា ថាះ ((អ្នកស្រីសំដីជជុះ)) ព្រោះដោយសារតែបានឮគាត់ប្រើសំដីមិនសមរម្យ​ ដោយខ្ញុំបាទមិនបានដឹងថាអ្នកស្រីជាអ្នកមានមុខម៉ាត់ថ្លៃថ្នូរក្នុងសង្គមទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×