ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឲ្យមកជាមន្ត្រី និងបន្ថយ ឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
បើតាមសេចក្ដីសម្រេចនេះ ការដកហូតមុខតំណែងពីអធិការរង ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់នេះ បានធ្វើឡើងក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី