Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករពុំស្គាល់អត្តសញ្ញាណ ចាប់ស្ត្រីវិកលចរិត រំលោភសម្លាប់បំបិទមាត់

ខេត្តកំពង់ចាម: នេះអាចចាត់ទុកជារឿងមួយដែលកម្រកើតឡើង ដោយស្ត្រីវិកលចរិតម្នាក់អាយុប្រហែល៥០ឆ្នាំ ត្រូវបានជនពុំស្គាល់មុខរំលោភរួចសម្លាប់បំបិទមាត់ ព្រមទាំងបានវាយលើផ្ទៃមុខឡើងជាំមើលសឹងមិនស្គាល់ហើយដឹកសពមកទម្លាក់ចោលក្នុងព្រៃមួយកន្លែង មានចម្ងាយប្រមាណ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានប្រញាប់ប្រញាល់នាំគ្នាទៅហ៊ុព័ទ្ធកន្លែងកើតហេតុ មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា:ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាត់ព្រៃចំណុចកើតហេតុក៏បានប្រទះឃើញសពមនុស្សស្រីម្នាក់ដេកស្លាប់ហើយនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២៤ រាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខ្នុរដំបង ឱ្យបានដឹងរាយការណ៍ជូនលោកអធិការនគរបាលស្រុកនិងឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត។ ហើយនៅកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋនោះទេគឺហ៊ុព័ទ្ធទៅដោយព្រៃមិនមានផ្ទះណាមួយនៅក្បែរនោះឡើយ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាបន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចម្រុះក្នុងនោះរួមមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំដើម្បីពិនិត្យសាកសពមនុស្សស្រីវិកលចរិកមិនស្គាល់អត្តសញ្ញាណ តាមរយៈកោសល្យបច្ច័យឃើញថាសពត្រូវបានគេរំលោភរួចសម្លាប់ចោល។

បើតាមការពិនិត្យមើលជាក់ស្ដែងសពអាចគេសម្រាប់ពីចម្ងាយហើយដឹកយកមកផ្លុងចោលនៅក្នុងព្រៃនេះតែម្ដង។ជាមួយនោះនៅលើផ្ទៃមុខឃើញមានស្នាមវាយជាំបែកមុខមើលសឹងមិនស្គាល់ តែប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបានចំណាំមូសថាស្ត្រីដែលស្លាប់នេះគឺជាមនុស្សវិកលចរិត។តែងតែដើរត្រេកចរតាមដងផ្លូវម្ដងឃើញនៅខ្នុរដំបង ម្ដងឃើញនៅកន្លែងផ្សេង។ តែគេពុំបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថាស្ត្រីម្នាក់នេះមានទីលំនៅទីណាពិតប្រាកដដែរ។

ផ្អែកតាមការសន្និដ្ឋានករណីឃាតកម្មមានស្ថានទម្ងន់ទោសអាចកើតឡើងម៉ោងប្រហែល៩យប់/១១/២០២៤ នៅចំណុចក្រោយរោងចក្រស្កន ស៊ូ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃចម្ងាយ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចាប់រំលោភ និងដាល់ដោយដៃត្រូវចំផ្ទៃមុខ មានស្នាមជាំ ហើយបែកឈាមបណ្តាលអោយស្លាប់ទៅលើជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ(ជនវិកលចរិត)ភេទស្រីអាយុប្រហែលជាង៥០ឆ្នាំ បណ្ដាលឱ្យស្លាប់នៅចំណុចកើតហេតុខាងលើ។
 ជនសង្ស័យធ្វើសកម្មភាពរួចគេចខ្លួនបាត់។ សពជនរងគ្រោះគណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែង
ដោយរៀបចំបញ្ចុះសពនៅកន្លែងណាមួយដើម្បីងាយស្រួលថ្ងៃក្រោយសាច់ញាតិមកតាមសួររក។

យោងតាមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបន្តធ្វើការស្រាវជ្រាវដើម្បី វែកមុខជនដែលដោះជាឃាតករ យកមកដល់ទៀតទោសតាមច្បាប់៕ ភ្នំប្រុសភ្នំស្រី

×