Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធហើយក្នុងទីរួមខេត្តមណ្ឌលគិរី

        នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ហើយនៅក្នុងទឹកដីខេត្ត មណ្ឌលគិរី ដោយពិធីបើកបានរៀបចំឡើងនៅសាលាបឋមសិក្សាពូលូង មានការចូលរួមពី  

អភិបាលរងខេត្ត យូនីសេហ្វប្រចាំនៅកម្ពុជា កម្ពុអ៊ែរ៉ា ស្ថាប័នពាក់ព័ន្ធ និង ឡេឡេដំរី (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក្រោមប្រធានបទ៖ « ការពង្រឺងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង »។

        «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ នេះជាឆ្នាំទីពីរ ហើយដែលបុណ្យភូមិមានជើង បានរៀបចំមហោស្រពដ៏អធិកអធមនេះ ឡើង ដោយឆ្នាំទីមួយរៀបចំនៅក្នុងខេត្តក្រចេះ។ ដោយឡែកបុណ្យភូមិមានជើងនៅក្នុងឆ្នាំនេះ បានផ្តោតសំខាន់ ទៅលើការផ្សព្ធផ្សាយ ប្រពៃណី វប្បធម៌ របស់បងប្អូនជាជាតិដើមភាគតិច និង សម្រស់ដ៏ស្រស់ស្អាតនៃទឹក ដី ដ៏សែនមនោរម្យនៅក្នុងខេត្តមណ្ឌលគិរី។

        កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និង ជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការបោះជំហាននៅតាមបណ្តាខេត្តថា «យើងចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និង សំបូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍។ 

សាកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំនៃមហោស្រពបុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់ពីមូលហេតុ ដែលជ្រើសរើសយកខេត្តមណ្ឌលគិរី ជាទឹកដីនៃការរៀបចំពិធីថា « ខេត្តមណ្ឌលគីរី ជាខេត្តមួួយធំជាងគេក្នុង ប្រទេសកម្ពុជាហើយពោរពេញទៅដោយកំណប់នៃធម្មជាតិ វប្បធម៍ សត្វព្រៃ ជាពិសេសសត្វដំរី និង ជនជាតិដើមភាគតិច ។ ប្រពៃណី សិល្បៈ វប្បធម៌នៃជនជាតិដើមភាគតិច គួរតែបានផ្សព្វផ្សាយអោយបានទូលាយ​ ដោយហេតុថាពួកយើងជ្រកក្រោមផ្ទៃមេឃតែមួួយ ចែករំលែកជាតិសាសន៍តែមួយ ហើយសិល្ប:នោះប្រកបដោយរឿងរ៉ាវពីការរស់នៅនៃប្រជាជនតំបន់ភូមិភាគឦសាន នៃប្រទេសកម្ពុជា»។

កម្មវិធីបុណ្យភូមិមានជើងក៏ទទួលបានកិច្ចសហការពីយូនីសេហ្វក្នុងគោលបំណងរួមគ្នាដើម្បីអបអរសាទរទិវាកុមារពិភពលោក ដោយប្រធានបទនៅក្នុងឆ្នាំនេះ «ទិវាកុមារពិភពលោក ក្រោមប្រធានបទ៖ « ការពង្រឺងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង »។

        សូមបញ្ចាក់ថា «បុណ្យភូមិមានជើង» នៅខេត្តមណ្ឌលគិរីនឹងធ្វើឡើងរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនទៅតាមតំបន់ចំនួន២ ដូចជា៖ 

១/ សួនដំរីដែកខេត្តមណ្ឌលគិរី
នារាត្រីថ្ងៃទី២៣ នឹងមានប្រគុំតន្រ្តីនៅបរិវេណសួនដំរីដែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីតារាល្បីៗនៅក្នុង ប្រទេសកម្ពុជា។

២/ ភូមិជនជាតិដើមភាគតិច នៅជើងភ្នំដោះក្រមុំ
ជាទីតាំងដែលអ្នកចូលរួមអាចពិសារម្ហូបអាហាររបស់ជនជាតិដើមភាគតិច លេងល្បែងប្រជាប្រិយខ្មែរ ទស្សនារបាំ និង ស្វែងយល់ពីវប្បធម៌ ប្រពៃណី ការរស់នៅ របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។ នាពេលរាត្រី ថ្ងៃទី២៤ ក៏មានការរៀបចំបង្ហាញល្ខោនខោល និង របាំជនជាតិដើមភាគតិចផងដែរ។

ដោយឡែកនៅព្រឹកនេះផ្ទាល់ កម្មវិធីបានរៀបចំអបអរសាទ ទិវាកុមារពិភពលោក នៅសាលាបឋមសិក្សាពូលូន ដែលជាសាលាមួយបង្រៀនកុមារជនជាតិដើមភាគតិច។ ក្នុងក៏មានការចែកជូននូវកាដូរដល់សិស្សានុសិស្សផងដែរ។

សូមបញ្ចាក់ផងដែរថាមហោស្រពសិល្ប: បុណ្យភូមិមានជើងប្រារព្ធទ្បើង នៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មី​ហើយកាន់តែពិសេស នេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia – ដើម្បីកុមារគ្រប់រូប ឧបត្ថម្តដោយ: KampumEra

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក រៀម​ ចំរើន
តួនាទី៖ ឡេឡេដំរី ផ្នែកទំនាក់ទំនង
ទូរស័ព្ទ៖ 097 5308 312
Telegram: 097 5308312

×