Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ទៀតហើយ! យន្តហោះ​បុកគ្នា​នៅ​លើ​ផ្លូវ​រត់ ខណៈ​មាន​អ្នកដំណើរ២៨៩នាក់

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ឧបទ្ទវហេតុមួយបានកើតឡើងនៅក្នុងប្រទេសជប៉ុនទៀតហើយ គឺនៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបុកជាមួយយន្តហោះ Cathay Pacific នៅអាកាសយានដ្ឋាន New Chitose នៅលើកោះហុកកៃដូ ភាគខាងជើងប្រទេសនេះ កាលពីវេលា​ម៉ោង​ប្រហែល​ ៥ ​និង ​៥០ ​នាទី​ ល្ងាចនៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

Korean Air មានអ្នកដំណើរ និងរួមទាំងនាវិកចំនួន ២៨៩ នាក់ ចំណែកយន្តហោះ Cathay Pacific មិនមានអ្នកដំណើរទេ។ មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ដោយសារ​តែ​រថយន្ត​ទួរីស​មួយគ្រឿង ​បាន​រុញ​យន្តហោះ Korean Air ​ថយ​ក្រោយ​លើ​ផ្លូវ​តាក់ស៊ី។ បន្ទាប់មក វាបានរអិលលើព្រិល បណ្តាលឱ្យស្លាបខាងឆ្វេងនៃយន្តហោះ បុកជាមួយស្លាបកន្ទុយខាងស្តាំនៃយន្តហោះ Cathay Pacific ។ ទោះជាយ៉ាងណា របាយការណ៍​បឋម​បានឲ្យដឹងថា ​ពុំ​មាន​មនុស្ស​រង​របួស​ក្នុង​គ្រោះថ្នាក់​នេះ​ទេ។

គួររម្លឹកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រទេសជប៉ុន ទើបតែបានកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរមួយ គឺនៅពេលដែល Japan Airlines (JAL) Flight 516 បានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រជប៉ុននៅលើផ្លូវរត់ដូចគ្នា នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដែលបណ្តាលឱ្យយន្តហោះទាំងពីរឆេះ និងសមាជិកនាវិក ៥ នាក់ នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់ ហើយអ្នកបើកបរម្នាក់បានរួចជីវិត ប៉ុន្តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

អ្នកដំណើរ និងនាវិកទាំងអស់ ៣៧៩ នាក់ នៅលើយន្តហោះរបស់ Japan Airlines មានសុវត្ថិភាព និងអាចជម្លៀសចេញពីយន្តហោះបានទាន់ពេលវេលាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×