Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្វារ​អេ​ឡិច​ត្រ​និច​ខូច​មិន​អាច​ចូល​ផ្ទះ​បាន ជំនួស​ហៅ​ជាង​មក​វា-យ​ទ-ម្លុះ​អស់​ថ្លៃ​ច្រើន ស្រី​ស្អាត​ជួល​ឡាន​ស្ទួ​ចលើ​ក​ឡើង​ទៅ​បន្ទប់​ជាន់ទី៤

នៅពេលប្រឈមមុខនឹងស្ថានភាពដែលអ្នកត្រូវជាប់សោផ្ទះ ហើ​យសុខចិត្ត​ចំណាយលុយ ​ដើម្បី​វាយ​បំបែក​ទ្វារ​ផ្ទះ​របស់​អ្នក នោះជឿថាសម្រាប់​មនុស្ស​ទូទៅ ពួកគេ​ប្រហែល​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ជ្រើសរើស​មធ្យោបាយ​មួយ​នេះ ឬ​វិធី​ផ្សេង។ ប៉ុន្តែ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ីម្នាក់នេះ គឺនាង​មិន​បាន​ជ្រើសរើស​ផ្លូវ​ណា​មួយ​ទេ។ ផ្ទុយទៅវិញ នាងបានជួលរថយន្តស្ទូច ដើម្បីលើកនាងទៅកាន់យ៉រផ្ទាល់ខ្លួនរបស់នាង។

គេហទំព័រ Mothership បានរាយការណ៍ថា តារាចម្រៀងស្រីវ័យ ៤០ ឆ្នាំ នាង Tammy Ng ដែលរស់នៅក្នុងផ្ទះល្វែងមួយជាន់ទី៤ ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលត្រូវធ្វើបែបនេះ គឺដោយសារតែសោរអគ្គិសនីក្នុងបន្ទប់របស់នាងបានដំណើរការខុសប្រក្រតី នៅប្រហែលម៉ោង 2:00 រសៀល ថ្ងៃទី២១ ខែមករា។ ហើយអ្វីដែលកាន់តែអាក្រក់នោះ នាងបានទុកសោមេនៅក្នុងបន្ទប់ទៀត។

នាងបានហៅជាងដែករួចហើយ ប៉ុន្តែចម្លើយគឺថា ផ្លូវតែមួយគត់ដើម្បីចូលបន្ទប់ គឺត្រូវទម្លុះទ្វារ។ ក្រៅ​ពី​ត្រូវ​បង់​ប្រាក់ ៨០០ រីងហ្គីត (ប្រហែលជាង ១៥០ ដុល្លារ) ជា​ថ្លៃ​រុះរើ។ វាក៏នឹងធ្វើឱ្យអ្នកចំណាយបន្ថែម 2,000-3,000 រីងហ្គីត (ប្រហែលជាង ៤០០ ដុល្លារ ទៅ ៦០០ ដុល្លារ) ដើម្បីជំនួសសោរអគ្គិសនី និងទ្វារការពារភ្លើង។

ទោះជាយ៉ាងណា បន្ទាប់ពីបាន​សម្រេច​ចិត្ត​រួចហើយ តារាចម្រៀងស្រីរូបនេះ ក៏ក្រឡេកឃើញឡានស្ទួច​ស្ទូច​ទៅ​កាប់​ដើម​ឈើ​ក្បែរ​ផ្ទះ ហើយនាងក៏បានទៅ​ទាក់ទង​ក្រុមហ៊ុន​ជួល​ស្ទូច មកជួយយកនាងទៅបន្ទប់ជំនួសវិញ។

នៅ​ក្នុង​ឃ្លីប​វីដេអូ បានបង្ហាញឲ្យឃើញថា នាង Tammy Ng ត្រូវបានរថយន្តស្ទូចលើកឡើងទៅលើផ្ទះល្វែងជាន់ទី៤ របស់នាង មុនពេលនាងញញឹម និងគ្រវីដាក់កាមេរ៉ាពីយ៉រ ដែលនាងផ្តល់សញ្ញាឲ្យដឹងថាអាចចូលបន្ទប់បាន ព្រោះនាងមិនបានចាក់សោទ្វារយ៉រនោះទេ។

ចំណែក​ថ្លៃឈ្នួលសម្រាប់​ស្ទូចក្នុង​បេសកកម្ម​នេះ គឺមានតម្លៃត្រឹមតែ 500 រីងហ្គីត (ប្រហែល ១០០ ដុល្លារ) តែប៉ុណ្ណោះ ដែលជាការសន្សំសំចៃ និងមានតម្លៃថោកជាងឆ្ងាយ បើធៀបនឹងការរុះរើទ្វារបន្ទប់។ នាង​បាន​បន្ថែម​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​បាន​ជិះ​ស្ទូច ហើយវាជាបទពិសោធន៍ដ៏ត្រជាក់បំផុត។

យ៉ាង​ណា​មិញ បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ឃ្លីប​នេះ​ត្រូវបាន​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បាន​សរសើរ​ពី​ភាព​រហ័សរហួន​របស់​នាង។ ប៉ុន្តែ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានរិះគន់ថា «នេះគឺជាគំនិតមិនត្រឹម ដែលមិនត្រឹមតែប្រឆាំងនឹងច្បាប់ប៉ុណ្ណោះទេ តែក៏អាចមានគ្រោះថ្នាក់សម្រាប់អ្នកផងដែរ ប្រសិនមានបញ្ហា​អ្វី​ខុស នឹង​អាចប៉ះពាល់​ដល់​អាយុ​ជីវិតរបស់​អ្នកពុំខាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×