Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដើរ​ដាក់​អន្ទាក់​សត្វ តាម​បន្ទាត់​ព្រំដែន ជាន់មីន​ផ្ទុះ​ដាច់​ជើង​ទាំងពីរ នៅ​ស្រុក​ថ្មពួក​

​បន្ទាយមានជ័យ​ ៖ បុរស​ម្នាក់​ដើរ​ដាក់​អន្ទាក់​សត្វ តាម​បន្ទាត់​ព្រំដែន​ជាន់មីន បណ្តាលឲ្យ​ផ្ទុះ​ដាច់​ជើង​ទាំង​ពីរ របួសធ្ងន់​ពេញ​ខ្លួន នៅវេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ នៅតាម​បន្ទាត់​ព្រំដែន ចន្លោះ​បង្គោល​លេខ​២៧-២៨ ស្ថិត​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​

​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អឿន នី ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

​មន្ត្រី​នគរបាល​ដដែល​បន្តថា ជនរងគ្រោះ​បាន​ដើរ​ដាក់​អន្ទាក់​សត្វ តាម​ព្រៃ​ក្បែរ​ព្រំដែន​មាន​គ្នា​២​ទៅ​៣​នាក់ បាន​ចូល​ព្រៃ ដាក់​អន្ទាក់​សត្វ បាន​ជាន់​មីន​បណ្តាល​ផ្ទុះ​ដាច់​ជើង​ទាំង​២ និង​របួសធ្ងន់​ពេញ​ខ្លួន ហើយ​ត្រូវបាន​អ្នក​ទៅ​ជាមួយ យក​អង្រឹង​សែង​ចេញពី​ព្រៃ ហើយ​រថយន្ត​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូរី ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×