បុរសអាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់រួមរ័កគ្នានៅយប់ទីសាធារណៈ ខាងក្រៅប៉ម Orchard ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលីសកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ។
នៅវេលាម៉ោងប្រហែល ១២ និង ១៦ នាទីព្រឹករំលងអាធ្រាត ថ្ងៃទី២២ ខែកក្កដា ប៉ូលីសបានទទួលព័ត៌មានមួយថាមានបុរសម្នាក់ និងស្ត្រីម្នាក់ កំពុងរួមរ័កគ្នាដោយប្រើក្បាច់ពិសេសផ្អែកលើបង្កាន់នៃអគារ Claymore Drive នៅក្នុងប្រទេសសិង្ហបុរី ។
ដោយមានជំនួយពីវីដេអូ CCTV មន្ត្រីមកពីអង្គភាពប៉ូលីស Tanglin បានចាប់ផ្តើមកំណត់អត្តសញ្ញាណបុរសនោះ និងចាប់ខ្លួនរូបគេបាននៅថ្ងៃពុធ ។ ប៉ុន្តែ ប៉ូលីសនៅតែបន្តធ្វើការកំណត់អត្តសញ្ញាណខាងតួស្រីផងដែរ ។
វីដេអូនៃសកម្មភាពដ៏ពុំសមរម្យនេះ ត្រូវបានដោយអ្នកលបមើលនៅក្បែរនោះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើអ៊ីនធើរណេត កាលពីចុងខែមុននេះ ។ នៅក្នុងវីដេអូ មនុស្សមិនស្គាល់ជាច្រើនអាចត្រូវបានលឺស្រែកអបអរទៅកាន់គូស្នេហ៍ឥតកេរ្តិ៍ខ្មាស់ ។
ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទធ្វើសកម្មភាពអាសអាភាសនៅទីកន្លែងសាធារណៈ នោះជនសង្ស័យអាចប្រឈមមុខជាប់ពន្ធនាគារ ៣ ខែ ឬក៏ អាចជាប់រួមជាមួយការផាកពិន័យជាប្រាក់ផងដែរ ៕ ឧត្តម (sg.news.yahoo, theindependent.sg)