ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនៅស្រុករមាសហែកខេត្តស្វាយរៀងដែលជាកសិករមានការសប្បាយរីករាយយ៉ាងខ្លាំងខណៈដែលដំឡូងមីរបស់ពួកគាត់មានទីផ្សារនិងតម្លៃបានថ្លៃជាងឆ្នាំមុនៗ។ហើយដំណាំដំឡូូងមីដែលពលរដ្ឋបានដាំដុះលើផ្ទៃដីជិត៤០០០ហិកតាក្នុងស្រុករមាសហែកត្រូវបានលក់នាំចេញទៅកាន់ទីផ្សារ(ពោលលក់បានទាំងសើម)។
បើតាមសម្តីរបស់លោក ប៉ែន សាម៉េត ជាកសិករដាំដំឡូងមីនៅក្នុងឃុុំដូូងស្រុករមាសហែកខេត្តស្វាយរៀង បានឲ្យដឹងថា ៖ ដំឡូងមីប៉ុន្មានឆ្នាំកន្លងមកនេះគឺមិនសូវមានទីផ្សារនោះទេខាតរហូតដោយ១គីឡូលក់ចេញបានតែតម្លៃ១០០រៀលទៅ១៥០រៀលតែប៉ុណ្ណោះដែលធ្វើឲ្យពួកគាត់គ្មានកម្លាំងចិត្តក្នុងការបង្កបង្កើនផលដំណាំមួយនេះទេ។លោកបានបន្តទៀតថា៖រហូតមកបច្ចុប្បន្ននេះដោយមានការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាបានជួយរកទីផ្សារនាំចេញដំឡូងមីហើយបានតម្លៃថ្លៃគួរសមគឺលក់បាន១គីឡូចាប់ពី៣៥០រៀលទៅ៤០០រៀលដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តនឹងបន្តការដាំដុះលើដំណាំដំឡូងមីបន្តទៀតក្រៅពីការងារធ្វើស្រែចំការដែលធ្វើឲ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរជាងមុនថែមមួយកម្រិតថែមទៀត។
លោក ប៉ែន សាម៉េត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយរកទីផ្សារទិញនូវកសិផលរបស់ពួកគាត់និងសូមឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារបន្ថែមទៀតមិនថាក្នុងស្រុកឬក្រៅស្រុកក៏ដោយជាពិសេសគីរោងចក្រសហគ្រាសដែលទទួលទិញដំឡូងមី។
លោក ចាប ណុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងផងដែរថា ៖ នៅលើផ្ទៃដី៣៣៧៩ហិកតាដែលប្រជាពលរដ្ឋបានដាំដុះដំឡូងមីហើយនាពេលបច្ចុប្បន្ននេះគឺមានទីផ្សារលក់ចេញបានតម្លៃថ្លៃគួរសមដែលប្រជាកសិករទទួលយកបានគឺខុសពីឆ្នាំមុនៗដែលមានតម្លៃទាបធ្វើឲ្យកសិករជាអ្នកបង្កបង្កើនផលខាតបង់ស្នើគ្មានទីផ្សារទិញផង។លោកអភិបាលរងស្រុករមាសក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបន្តការងារបង្កបង្កើនផលបន្ថែមទៀតព្រោះរដូវវស្សាចូលមកដល់ហើយត្រូវមានការប្រុងប្រយ័ត្នជាពិសេសនូវពេលមេឃភ្លៀងមានរន្ទះខ្យល់កន្ត្រាក់ជាដើមត្រូវរកទីទួលសុវត្ថិភាព៕ វ៉ៃកូ