នៅថ្ងៃទី ៥ ខែកក្កដា បុរសត្រកូលជៀម្នាក់ អាយុ ៤៤ឆ្នាំ នៅហ្វូជៀន ប្រទេសចិន បានត្រូវចាប់ខ្លួនពីបទលក់កូនប្រុសអាយុ ២២ថ្ងៃ របស់ខ្លួនក្នុងតម្លៃ ១៦០.០០០យាន់ (ជាង ២ម៉ឺនដុល្លារ) ។
ឈ្មោះ ជៀង បានសារភាពថា គេបានពឹងពាក់សាច់ញាតិឲ្យជួយគេ ម៉ូយទិញយកកូនប្រុសរបស់ខ្លួន ។ ក្រោយមកជួប “ឈ្មួញកណ្តាល” ម្នាក់ ទាក់ទងបានអ្នកទិញនៅខេត្តជៀងស៊ូ ដែលហ៊ានទិញក្នុងតម្លៃ ១៦០.០០០យាន់ ។
ឈ្មោះជៀង កំពុងត្រូវបានសួរចម្លើយ ។
គ្រាន់តែលក់កូនបានភ្លាម ឈ្មោះជៀង បានរក្សាទុក ៩៥.០០០យាន់ ចែកឲ្យឈ្មួញកណ្តាល ៤០.០០០យាន់ សាច់ញាតិពឹងពាក់ ២៥.០០០យាន់ ហើយដើម្បីស្វាគមន៍ “ការរកស៊ី” បានសម្រេចពួកគេក៏នាំគ្នាទៅផឹកអបអរសាទរ ។
មិនទាន់បានអង្គុយផឹកស៊ីស្រួលបួលផង ជនទាំង៣ត្រូវបានចាប់ខ្លួន នាំទៅកាន់ប៉ុស្តិ៍ ។
ទារកនិងលុយដែលជៀងទទួលបាន។
ឪពុកតិរិច្ឆានរូបនេះ បានបកស្រាយគួរឲ្យខ្ពើមរអើមថា ៖ ព្រោះតែជីវភាពក្រលំបាក ហើយមានកូន ២ រួចមកហើយ ឥឡូវថែមមាត់មួយទៀត ពិតជាពុំអាចចិញ្ចឹមបាន ព្រោះខ្លួនធ្វើជាងឈើ១ថ្ងៃរកបានតែ ១៨០យាន់ប៉ុណ្ណោះ … ។ ប្រពន្ធរបស់ខ្លួន ក៏មានជំងឈឺ… វិកលចរិកទៀត ។
សួរថាតំណើររឿងបែបនេះ តើអ្នកណាជឿ!?
ចន្ទ្រា