រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតសេចក្តីថ្វាយ-ប្រគេន-ជូនដំណឹង ស្តីពីការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-48-1024x683.jpg)
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិងសាសនា សូមថ្វាយ-ប្រគេន-ជូន ដំណឹងដល់សម្តេចព្រះសង្ឃ ព្រះរាជាគណៈ មន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ និងសាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តា ជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលទីវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០ នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ៩៣ ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-49-1024x683.jpg)
ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនា ខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ ចំពោះកាលបរិច្ឆេទនៃព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវថ្វាយ-ប្រគេន-ជូន ដំណឹងនៅពេលក្រោយ។
អាស្រ័យដូចបានថ្វាយ-ប្រគេន-ជូនដំណឹងខាងលើនេះ សូមសម្តេចព្រះសង្ឃ ព្រះរាជាគណៈ មន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ និងសាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបអំពីដំណឹងដ៏ក្រៀមក្រំនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-42-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-46-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-51-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-54-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-57-1024x743.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-51-59-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-52-01-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-52-02-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/02/photo_2024-02-26_20-52-03-1024x768.jpg)