ទិដ្ឋភាពពេលដែលកូនកម្លោះចាប់សង្កត់ទ្រោបពីលើអ្នកកំដរកូនក្រមុំលើកម្រាលព្រំ ហើយលូករាវ ស្ទាប គ្រប់កន្លែងធ្វើឲ្យអ្នកទស្សនា បើកភ្នែកនិងខឹងសម្បារយ៉ាងខ្លាំង ប៉ុន្តែគេកាន់តែស្រឡាំងកាំងចំពោះអាកប្បកិរិយាកូនក្រមុំវិញទេ ។
តាមទស្សនៈរបស់ជនជាតិចិត “មង្គលការអធិកអធម” ឬ “រញ្ជួយបន្ទប់ផ្សំដំណេក” ជាប្រពៃណីមួយមានអត្ថន័យល្អ ជួយឲ្យគូស្វាមីភរិយាថ្មីថ្មោងមិនអៀនប្រៀន ស្និទ្ធស្នាលនឹងគ្នា…។ មូលហេតុនាំឲ្យមានគំនិតបែបនេះ ព្រោះតែជំនាន់បុរាណគឺ “ដាក់កន្លែងណា អង្គុយកន្លែងហ្នឹង” តាមលំនាំ “នំមិនធំជាងនាឡ” ។
ប៉ុន្តែឈានចូលសម័យស៊ីវីល័យនេះ ប្រពៃណីខាងលើបានប្រែធាតុដល់ថ្នាក់ “សើចមិនរួច មើលមិនសម” ។ ថ្មីៗនេះហេតុការណ៍ដូចបានរៀបរាប់ខាងលើបានកើតឡើងក្នុងមង្គលការមួយ ។
តាមនោះគឺកូនកម្លោះបានស្ទុះទៅចាប់ឱបអ្នកកំដរកូនក្រមុំជាប់ ហើយថើបញីញក់ រាវ ស្ទាប… ខណៈពេលអ្នកនៅជុំវិញ នាំគ្នាស្រែកហ៊ោកញ្ច្រៀវ ។
នារីអ្នកកំដររូបនេះ បានប្រឹងច្រានកូនកម្លោះចេញ តែពុំអាចទៅរួច ហើយទ្រាំទ្រ ទាំងការ…ឈឺចាប់ ។ គ្មានអ្នកណាជួយ មានតែស្រែកឲ្យធ្វើបន្ថែមប៉ុណ្ណោះ ។
រឿងដែលអស់សេចក្តីថ្លែងគឺ នាងជាកូនក្រមុំ ! ក៏អង្គុយមើលសើចហ៊ោរនឹងគេដែរ មិនដឹងថានាងជា “កូនក្រមុំ” នៃមង្គលការនេះពិតដែរឬទេ!? ៕ ចន្ទ្រា