ពួកវាចូលចិត្តថែទាំហ្វូងត្រី ប្រៀបដូចជាម្តាយចិញ្ចឹមថែទាំកូន ។
វាមានរយៈពេលយូរគួរសមដើម្បីអនវុត្តភារកិច្ចតែមួយគត់គឺផ្តល់ចំណីឲ្យត្រី -វាបំពេញការងារនេះ យ៉ាងជក់ចិត្តបំផុត ។
ម្ចាស់របស់វាគ្រាន់តែដាក់អាហារក្នុងកេសឲ្យវាប៉ុណ្ណោះ វាពាំយកអាហារទាំងនោះទៅ “បញ្ចុក” ឲ្យហ្វូងត្រី ។
ហ្វូងត្រីបោលសម្រុកដណ្តើមគ្នាស៊ី ថ្ងៃណាក៏ដូចជាថ្ងៃណាឲ្យតែឃើញស្រមោលក្ងានពួកវា លោតពេញទឹក… ។
នៅសួនសត្វក្រុង Shenzhen ប្រទេសចិនមានក្ងានសម្បុរខ្មៅ១ហ្វូងបំពេញការងារ ឲ្យត្រី KOI (ត្រីពូជនៅជប៉ុន) ស៊ីចំណីអាហារ ។
ពួកវាបំពេញកិច្ចការនេះ ១០ឆ្នាំហើយ គ្មានលោះថ្ងៃណាទេ ។
នៅកន្លែងមួយទៀត ក៏មានពួកក្ងានស មួយក្រុមកំពុងធ្វើអាណាព្យាបាល ចំពោះហ្វូងត្រីដែរ ។
ពួកវាទាំង២ ក្រុមហាក់ដូចជាពេញចិត្តណាស់នឹងកិច្ចការជា “អាណាព្យាបាល” សម្រាប់ហ្វូងត្រី ។
ដើម្បីឲ្យច្បាស់ប្រិយមិត្តទស្សនាបន្ថែមវីដេអូ
ចន្ទ្រា