Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា ឲ្យ​អតីត​តំណាងរាស្ត្រគណ​បក្ស​សង្គ្រោះ​ជាតិ ប្រគល់​សម្ភារៈ​ជូន​រដ្ឋសភា​វិញ ត្រឹម​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​

​ភ្នំពេញ​៖​រដ្ឋសភាជាតិ​កម្ពុជា បាន​លិខិត​មួយច្បាប់ គោរព​ជូន​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយ​បាន​ស្នើសុំ​ប្រគល់​សម្ភារៈ​របស់​រដ្ឋ​ជូន​រដ្ឋសភា​វិញ យោង​តាម​សាលា​ដីការ​៣៤០ ចុះ​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១២៧ របស់​តុលាការ​កំពូល​។​

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់​ក្នុង​លិខិត​នេះ​ថា​៖ រដ្ឋសភា ពេលនេះ បាន​សម្រេច​លុបឈ្មោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប និង​ទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុប​ជាង​១០០​នាក់ ចេញ​ពី​បញ្ជី​ក្រប​ខណ្ឌ ហើយ​ពួកគេ​ត្រូវបាន​បញ្ចប់​មុខងារ និង​ប្រាក់ខែ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ​។​

​លោក ឡេង ប៉េងឡុង​បញ្ជាក់ទៀតថា​៖ សម្ភារៈប្រើប្រាស់ ដូចជា​រថយន្ត​ទំនើបៗ កុំព្យូទ័រ សម្ភារៈ​ការិយាល័យ របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ ក៏​ត្រូវ​រឹបអូស​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ដែរ​។​
​លោក​បន្តថា​៖ “​តុលាការ​កំពូល បានសម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សាលដីកា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឯកឧត្តម លោកជំទាវ លែង​ជា​សមាជិក​រដ្ឋសភា​ទៀតហើយ ដូចនេះ​អគ្គលេខាធិការដ្ឋាន​សភា ស្នើសុំ​ឯកឧត្តម លោកជំទាវ មេត្តា​ប្រគល់​សម្ភារៈ​របស់​រដ្ឋ ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ​។ ក្រុមការងារ​ទទួលបន្ទុក ទទួល​សម្ភារៈ និង​រង់ចាំ​ការទទួល​ប្រគល់​សម្ភារៈ ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៧”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×