Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមអគ្គានុរក្ស.១ ឈន សាណាត ប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីពន្ធនាគារខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់មានចំនួន៦៤រូប នៅពន្ធនាគារខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមអគ្គនាយកបានថ្លែងសរសើរ និងសម្តែងសេចក្តីរីករាយអបអរសាទរចំពោះមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ ដែលទទួលបានឋានន្តរស័ក្តិ និងមុខតំណែងថ្មី និងបានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួន ៖ ពង្រឹងភាពជាអ្នកដឹកនាំ ពង្រឹងការងារសន្តិសុខសុវត្ថិភាពពន្ធនាគារ, ត្រូវថែរក្សាសុខភាព អនាម័យ ក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង, រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ, គោរពតាមក្រមសីលធម៌ និងបទវិន័យមន្រ្តីពន្ធនាគារ។

គណៈធិបតីចូលរួមក្នុងពិធីនេះ រួមមាន៖ – ឯកឧត្តម អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ – ឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ – ឯកឧត្តម ព្រះរាជអាជ្ញា និងឯកឧត្តម ប្រធានសាលាដំបូង – តំណាងស្នងការ សឹករង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត៕

×