ខាងក្រោមនេះជាអម្បូរមនុស្សចម្លែកៗដែលធ្វើឲ្យអ្នកពិបាកជឿថា ពួកគេកំពុងស្ថិតស្ថេនៅក្នុងជីវិតសម័យបច្ចុប្បន្នពួកយើង!
១.អម្បូរមនុស្សខ្វាក់
អ្នកទាំងនោះរស់នៅតំបន់ព្រៃស្រោបសម័យបុព្វកាលនាតំបន់ភ្នំ Sierra Madre (Mehico) ។ អម្បូរមនុស្សនេះនៅសល់ប្រមាណជាង៣០០នាក់ ហើយភ្នែកទាំងគូររបស់ពួកគេនឹងព្រិលទៅៗចាប់ពីអាយុ ៣ខែ រហូតដល់ខ្វាក់ទាំងស្រុងតែម្តង។
២.អម្បូរមនុស្សគ
អម្បូរមនុស្សគ គឺជាខ្នែងមួយនៃអម្បូរ Indian រស់នៅបែបបុព្វកាលក្នុងតំបន់ព្រៃភាគខាងលិច Bolivia (អាមេរិកខាងត្បូង) ។ ពួកគេប្រើប្រាស់កាយវិការដៃ ដើម្បីប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកព្រោះថាកុលសម្ព័ន្ធទាំងមូលសុទ្ធសឹងតែជាមនុស្សគ។
៣.អម្បូរមនុស្សដែលគ្មានអក្សរ
ពួកគេពុំដែលប្រព័ន្ធអក្សសរសេរហើយក៏គ្មានបំណងស្រាវជ្រាវរកអក្សរសម្រាប់សរសេរឡើយ ។ អំបូមនុស្សនេះ រស់នៅ Zaire ប្រទេសកុងហ្គោ។ ហេតុនេះ អ្វីៗគ្រប់យ៉ាងត្រូវបានតំណាលតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។
៤.អម្បូរមនុស្សដែលគ្មានសាច់ដុំមុខសម្រាប់សើច
កុលសម្ព័ន្ធនេះរស់នៅស្រីលង្ការពួកគេពុំដែលបានស្គាល់ ឬមានស្នាមញញឹមសើចទេ ដោយសារតែអំបូពួកគេពុំមានសរសៃប្រាសាទ “សម្រាប់សើច” ឬសាច់ដុំលើផ្ទៃមុខសម្រាប់ចលនាពេលសើច។
៥.អម្បូរមនុស្សដែលមួយជីវិតមិនងូតទឹក
កុលសម្ព័ន្ធTurkanna មានសមាជិកប្រមាណ២៥ម៉ឺននាក់ រស់នៅតំបន់ភាគខាងជើង Keny ចន្លោះប៉ែកខាងត្បូងប្រទសស៊ូដង់ និងបែកខាងកើតប្រទេសអេស្យូពី។ នៅទីនេះពួកគេច្រើនយកលាមកសត្វមកហាលឲ្យស្ងួត ដើម្បីធ្វើជាវត្ថុធាតុដាំស្ល ពេលខ្លះយកទឹកនោមវាមកផឹក។ លើសពីនេះទៀត នៅកន្លែងមានទឹកពួកគេដឹងត្រឹមតែប្រើវាសម្រាប់ផឹកតែប៉ុណ្ណោះ ដោយពុំយកទៅងូតសំអាតខ្លួនប្រាណឡើយ។ ជំនួសឲ្យទឹកពួកគេប្រើខ្លាញ់សត្វមកលាបលើស្បែកដើម្បីសំអាតរាងកាយ។ ក្រៅពីនោះប្រជាជននៅទីនេះ ពុំមានទម្លាប់ដុសធ្មេញឡើយ ដោយគ្រាន់តែយកមែកឈើមកដុសខាត់ធ្មេញជាប្រចាំថ្ងៃប៉ុណ្ណោះ។
៦.អម្បូរមនុស្សខ្ជិល
នេះគឺជាកុលសម្ព័ន្ធសុខចិត្តដេកស្លាប់ ប្រសិនបើរដ្ឋាភិបាលពុំផ្គត់ផ្គង់ចំណីអាហាររៀងរាល់ខែឲ្យពួកគេ។ ថ្វីត្បិតតែមានភូមិករដីធ្លី តែពួកគេពុំព្រមដាំដុះឬប្រមាញ់សត្វទុកបរិភោគឡើយ។
៧.អំម្បូរមនុស្សស្បែកខៀវ
មនុស្សរស់នៅតំបន់ភ្នំខ្ពស់ដែលស្រោបទៅដោយព្រិលពីមួយឆ្នាំទៅមួយឆ្នាំ និងស្ថិតនៅរយៈខ្ពស់ជាងផ្ទៃទឹកសមុទ្រ ៦៥០០ម៉ែត្រ នៅប្រទេស Chile គឺជាអម្បូរមនុស្សដែលស្បែក និងឈាមរបស់ពួកគេមានពណ៌ខៀវ និងពណ៌ស្វាយបែបខៀវ។
៨.អម្បូរមនុស្សតឿបំផុតពិភពលោក
រស់នៅប៉ែកខាងលិចបង់ក្លា អម្បូមនុស្សនៅទីនោះពុំមាននរណាខ្ពស់ជាង១ម៉ែត្រឡើយ។
៩.អម្បូរមនុស្សដែលផឹកតែឈាមពុំបរិភោគសាច់
អម្បូរមនុស្សនេះរស់នៅតំបន់ដែនភាគខាងជើង Guinea ទៅដល់ប៉ែកខាងត្បូងប្រទេសម៉ាលី។ ពួកពុំសម្លាប់សត្វដើម្បីស៊ីសាច់ឡើយ ដោយគ្រាន់តែបឺត ឬបូមយកឈាមប៉ុណ្ណោះ។ ចំពោះសត្វធម្មតា គឺគេចិញ្ចឹមទុកសម្រាប់បឺតជញ្ជក់យកឈាម នៅពេលដែលពួកគេត្រូវការម្តងៗ។
១០.អម្បូមនុស្សដែលឲ្យតែឮព័ត៌មានសប្បាយគឺយំ
ពួកគេរស់នៅកោះតូចមួយនាតំបន់សមុទ្រប៉ែកខាងលិចប្រទេសអង់គ្លេស។ អម្បូរមនុស្សនេះ ប្រើប្រាស់ទឹកភ្នែកដើម្បីស្តែងបង្ហាញទឹកចិត្តរីករាយសប្បាយ។ នៅក្នុងមង្គលការនានា ពួកគេនឹងស្រែកទ្រហោរយំដើម្បីស្តែងចេញសុភមង្គលឥតឧបមារបស់គេ៕ សូយន