Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានផ្តល់កញ្ចប់ថវិកាវិភាជន៍ ដល់ថ្នាក់សង្កាត់ សូមយកកញ្ចប់ថវិកាវិភាជន៍នេះ ទៅជួយប្រជាពលរដ្ឋក្រីក្រឲ្យចំគោលដៅ

ភ្នំពេញ ៖ លោកជំទាវ កែវ រ័ត្នតារា បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់កញ្ចប់ថវិកាវិភាជន៍ ដល់ថ្នាក់សង្កាត់ ដូច្នេះសូមយកកញ្ចប់ថវិកាវិភាជន៍នេះ ទៅជួយប្រជាពលរដ្ឋក្រីក្រឲ្យចំគោលដៅ។

លោកជំទាវ កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសកម្មភាព ផែនការថវិកា និងការរៀបចំសក្ខីប័ត្រសម្រាប់ការទូទាត់ចំណាយ គាំទ្រសេវាសង្គមរបស់រដ្ឋបាលសង្កាត់” នៅសាលារាជធានីភ្នំពេញ។

លោកជំទាវ បានថ្លែងបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ ត្រូវរៀបចំឡើងចំនួន២វគ្គ ពោលគឺនៅព្រឹកថ្ងៃទី២៦ មេសានេះ ជាវគ្គទី១ មានចំនួន៧ខណ្ឌចូលរួម ហើយនៅល្ងាចថ្ងៃដដែលជាវគ្គទី២ មានចំនួន៧ខណ្ឌដែរ ដើម្បីបណ្តុះបណ្តាល
ពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកចូលរួមពាក់ព័ន្ធផ្សេងៗទៀតអោយចេះ រៀបចំផែនការសកម្មភាព ផែនការថវិកា និងការរៀបចំសក្ខីប័ត្រសម្រាប់ការទូទាត់ចំណាយ គាំទ្រសេវាសង្គមរបស់រដ្ឋបាលសង្កាត់ទាំង១០៥។

ចំពោះសកម្មភាពសេវាសង្គម របស់គ.ក.ស.ក រាជធានីភ្នំពេញ ជាសកម្មភាពមួយ លើកកម្ពស់សុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភ បង្កើតនិងដំណើរការ មត្តេយ្យសិក្សា សហគមន៍ លើកកម្ពស់ទឹកស្អាត និងអនាម័យ លើកកម្ពស់សមភាពយេនឌ័រ សកម្មភាពបង្កើនចំណូលគ្រួសារ (បណ្តុះបណ្តាលបច្ចេកទេសដាំដុះ) ការអប់រំឪពុកម្តាយ ការអប់រំកុមារតូច លើកកម្ពស់ជនពិការ ការថែទាំចាស់ជរា កិច្ចការពារកុមារ ចំណាកស្រុក និងការគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន ។ល។

លោកជំទាវ កែវ រ័ត្នតារា បានមានប្រសាសន៍ថា៖ ពីមួយឆ្នាំទៅមួយឆ្នាំ គ.ក.ស.ក រាជធានីភ្នំពេញ បានព្យាយាម ក្នុងការរៀបចំការបណ្តុះបណ្តាល ដូច្នេះលោកស្រីសូមឲ្យយតួអង្គសំខាន់ៗ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិសេសគឺអភិបាលរងខណ្ឌទទួលបន្ទុក។

លោកជំទាវ បន្តថា គ.ក.ស.ក សង្កាត់ អាចជោគជ័យលើការងាររបស់ខ្លួនបាន គឺអាស្រ័យលើ ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធ ពិសេស តួអង្គ៤ នោះគឺ លោកចៅ សង្កាត់ ស្មៀនសង្កាត់ គ.ក.ស.កសង្កាត់និងជំនួយការហិរញ្ញវត្ថុសង្កាត់។ បើមានតែគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គ.ក.ស.ក រាជធានីភ្នំពេញតែម្នាក់ឯងគឺទៅមិនរួចទេ។

” រាជរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាវិភាជន៍ ដល់ថ្នាក់សង្កាត់ ដូច្នេះសូមយកកញ្ចប់ថវិកាវិភាជន៍នេះ ទៅជួយប្រជាពលរដ្ឋក្រីក្រឲ្យចំគោលដៅ” លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×