ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទទួលពាក្យបណ្តឹង ករណីរំលោភលើទំនុកចិត្ត (យកលុយក្រុមហ៊ុន) មួយកើតឡើង ជនរងគ្រោះឈ្មោះ អុន វណ្ណះ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិមានជ័យ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន អេនសហ្វន៍ វ៉ាម៉ូស ខេមបូឌា ផលិត ខោទឹកនោម សំឡីអនាម័យ និងក្រដាស់សេីម) នៅត្រង់ចំណុច ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់៖ -លុយដុល្លារចំនួន ៤៧,០៣៣ដុល្លារ (បួនម៉ឺនប្រាំពីរពាន់សាមសិបបីដុល្លាគត់) ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហេង វីហ្សាណា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (បុគ្គលិកក្រុមហ៊ុន) មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។ ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រមូលលុយពីដេប៉ូកម្មង់ទិញសម្ភារៈប្រេីប្រាស់ របស់ក្រុមហ៊ុនយកទៅចាយផ្ទាល់ខ្លួនពិតប្រាកដមែន ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91