Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងអាហារគ្រឿងសមុទ្រ  D’ lini (ឌី លីនី) ផ្ដល់ក្ដីស្រឡាញ់ជូនមនុស្សវ័យចំណាស់ប្រមាណ ១០០នាក់ ពិសាអាហារ និងជូនអំណោយមួយចំនួនទៀត

រាជធានីភ្នំពេញ ÷ មនុស្សវ័យចំណាស់ប្រមាណ ១០០នាក់ ដែលសុទ្ធសឹងជាអ្នកស្ថិតក្នុងស្ថានភាពក្រីក្រក្នុងជីវិតរស់នៅ ជាពិសេសអ្នកប្រកបរបរធាក់ស៊ីក្លូ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ត្រូវបានថៅកែហាង និងក្រុមការងារ នៃហាង D’ lini (ឌី លីនី) អាហារគ្រឿងសមុទ្រ ផ្ដល់សេចក្ដីស្រឡាញ់ឱ្យពួកគាត់ចូលទទួលទានអាហារក្នុងហាងដោយឥតគិតថ្លៃ ដោយក្ដីសប្បាយរីករាយ និងដោយក្ដីស្រឡាញ់ចំពោះមនុស្សរួមសង្គម។

ការជួបជុំគ្នារបស់មនុស្សវ័យចំណាស់ប្រមាណ ១០០នាក់ ភាគច្រើនអ្នកប្រកបរបរធាក់ស៊ីក្លូ ពិសាអាហារគ្រឿងសមុទ្រដោយក្ដីស្រឡាញ់នេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងហាង D’ lini (ឌី លីនី) អាហារគ្រឿងសមុទ្រ ស្ថិតនៅចំពីក្រោយអគារខុនដូ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរទីក្រុងកោះពេជ្រ, ហាង D’ lini (ឌី លីនី) មានអាហារគ្រឿងសមុទ្រច្រើនប្រភេទ ចាប់បើកលក់តាំងពីព្រឹក រហូតដល់ល្ងាច និងបន្តរហូតដល់យប់។

ម្ចាស់ហាងអាហារគ្រឿងសមុទ្រ  D’ lini (ឌី លីនី) នេះ បាននិយាយឱ្យដឹងថា ការប្រមូលមនុស្សវ័យចំណាស់ ខ្វះខាត ក្រីក្រ ឱ្យចូលមកញ៉ាំអាហារដោយរីករាយនេះ គឺជាការស្ដែងចេញពីទឹកចិត្ត នៃក្ដីស្រឡាញ់ចំពោះមនុស្សរួមសង្គមជាមួយគ្នា , កាត់បន្ថយគម្លាតនៃការអត់ឃ្លាន ខ្វះខាតការហូបចុក និងហូបចុកមិនគ្រប់គ្រាន់, និងលើកទឹកចិត្តពួកគាត់ក្នុងន័យថា ក្នុងសង្គមកម្ពុជាមួយនេះអ្នកមានធូរធារ អ្នកមានហូបចុកដោយបរិបូរណ៍ ក៏មានមួយចំនួនស្ថិតនៅក្បែរពួកគាត់ មិនទុកពួកគាត់ចោលឯកា និងជួយផ្ដល់អំណោយទានដល់ពួកគាត់ ជាក់ស្ដែង ដូចនៅថ្ងៃផ្ដល់អាហារនេះជាដើម។

ម្ចាស់ហាង បានបញ្ជាក់ថា ការប្រមូលមនុស្សវ័យចំណាស់ ឱ្យចូលទទួលទានអាហារគ្រឿងសមុទ្រនេះ មិនប្រកាន់ថាចំពោះតែអ្នកប្រកបមុខរបរធាក់ស៊ីកូមួយមុខនោះទេ ពោលគឺ មនុស្សវ័យចំណាស់ ខ្វះខាត ក្រីក្រ មកពីស្ថានភាពផ្សេងៗ មិនថាជាងសំណង់ ពូៗ អ៊ំៗ ដែលអត់ការងារធ្វើ ស្ថិតក្នុងស្ថានភាពខ្វះខាត ក្រីក្រ ហាងអាហារគ្រឿងសមុទ្រ  D’ lini (ឌី លីនី) ទទួលស្វាគមន៍ធ្វើអំណោយទានជានិច្ច។ ជាក់ស្ដែង មនុស្សវ័យចំណាស់ប្រមាណ ១០០នាក់ ភាគច្រើនអ្នកប្រកបរបបធាក់ស៊ីក្លូ ដែលត្រូវបានផ្ដល់អាហារហូបចុកជូនពួកគាត់យ៉ាងឆ្ងាញ់រួចហើយនោះ គឺនៅមានអំណោយទានបន្ថែមពីលើនេះទៀត ដូចជា បន្ថែមកញ្ចប់អាហារទុកសម្រាប់ពិសានៅពេលបន្ទាប់, សម្លៀកបំពាក់ , ទឹកពិសាបរិសុទ្ធ , និងថវិកាមួយចំនួន។

តាមគម្រោងម្ចាស់ហាង អាហារគ្រឿងសមុទ្រ  D’ lini (ឌី លីនី) នឹងឧបត្ថម្ភផ្ដល់អាហារឱ្យមនុស្សវ័យចំណាស់ ស្ថិតក្នុងស្ថានភាព ខ្វះខាត ក្រីក្រ បានចូលហូបចុកអង្គុយសមរម្យ មានសេវាបម្រើរត់តុជូនពួកគាត់ត្រឹមត្រូវ ក្នុង១ខែ ១ដង ក្នុងគោលបំណងជួយពួកគាត់ដែលខ្វះខាត ក្រីក្រ ឱ្យមានការហូបចុកគ្រប់គ្រាន់ មានកម្លាំងស្វាហាប់ក្នុងជីវិតរស់នៅឡើងវិញ និងជាការភ្ជាប់និស្ស័យបុណ្យ នៃសេចក្ដីស្រឡាញ់ចំពោះមនុស្សរួមសង្គមក្នុងប្រទេសកម្ពុជាយើង៕ ពិសិដ្ឋ CEN

×