Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាល ចុះផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានចុះផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅផ្ទះលេខ៣៥០ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោក សោម ចិត្រា ជាអ្នកទទួលខុសត្រូវ ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រុមការងារបានអនុញ្ញាតសេចក្តីសម្រេចស្តីពីការផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី លេខ ២៩៧/ ២៤ រ.ប ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងបានប្រគល់ឱ្យម្ចាស់គ្រប់គ្រងមន្ទីរពហុព្យាបាលមួយច្បាប់។ សូមបញ្ជាក់ជូនដែរថា ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានី ខេត្ត នឹងធ្វើសកម្មភាពចុះពិនិត្យមូលដ្ឋានសុខាភិបាលឯកជនជាបន្តបន្ទាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×