(ភ្នំពេញ)៖ ទិញភ្លាម ចំណេញភ្លាមពី បុរី មេគង្គ លែន! ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ បុរី មេគង្គ លែន មានប្រូម៉ូសិនពិសេស «បុណ្យនៃក្តីស្រលាញ់» ដែលមានការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកសម្រាប់លោកអ្នកដែលមានបំណងទិញគេហដ្ឋានល្អប្រណីតក្នុងទីតាំងដែលមានសក្តានុពលខ្លាំងដូចជា៖
- ការបញ្ចុះតម្លៃ 115,000ដុល្លារ ភ្លាមៗ
- ទិញផ្ទះទទួលបានរថយន្តទំនើបបច្ចេកវិទ្យាអាល្លឺម៉ង់ JETOUR DASHING ភ្លាមៗ និង
- ទទួលបានកម្ចីទិញផ្ទះរយៈពេលវែងដល់ទៅ 30ឆ្នាំ ជាមួយធនាគារដៃគូសហការ
ការផ្តល់ជូនដ៏ពិសេសនេះមានតែក្នុងខែកុម្ភៈនេះតែប៉ុណ្ណោះ! សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង3ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ៖ 061 955 999 ។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេនគម្រោងទាំងមូលត្រូវបានយាមដោយក្រុមសន្តិសុខបុរី 24ម៉ោងលើ24ម៉ោង។
ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖https://maps.app.goo.gl/wjN9iapG6JXNtrUA7