Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ

ព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ រងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប និងឯកឧត្តមវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង គឺ១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន និង២-នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាចាក់ទ័ព ដែលដឹកនាំដោយឧត្តមនាវីទោ SHAO SHUGUANG (ហ្សាវ ហ្សូហ្គាង) អគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហន។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកិច្ចរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេរឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។

លក្ខណៈ បច្ចេកទេស នាវា ៖

១- នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន)
-ទម្ងន់ផ្ទុក ៩០០០តោន
-បណ្ដោយ ១៦៣ម៉ែត្រ
-ទទឹង ២២ម៉ែត្រ

២-នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង)
-ទម្ងន់ផ្ទុក ២៥.០០០តោន
-បណ្ដោយ ២១០ម៉ែត្រ
-ទទឹង ២៨ម៉ែត្រ

  • ជម្រៅ ទឹក ៧ម៉ែត្រ៕៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
×