Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីបង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍

ភ្នំពេញ ៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ជាទីតាំងប្រល័យពូជសាសន៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។

ថ្ងៃទី២០ឧសភា ជាទិវាជាតិនៃការចងចាំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ និង២០ថ្ងៃ។

ឯកឧត្ដមម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ,ឯកឧត្ដមកើត ឆែ សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណបក្សរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

២០ឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ដល់កូនខ្មែរក្រោយៗទៀតឱ្យបានដឹង ពីសម័យកាលឋានរកនៃរបបប្រល័យពូជសាសន៍ដែលរាជរដ្ឋភិបាលបានខិតខំ ទប់ស្កាត់របបដៃព្រៃផ្សៃនេះ មិនអោយកើតមានជាលើកទី២នៅលើទឹកដីនៃមាតុភូមិរបស់យើង និងមិនត្រូវការឲ្យរបបនេះ កើតមាននៅកន្លែងណាមួយនៃពិភពលោកយើងនេះដែរ។ ជីវិតមនុស្សជាង៣លាននាក់ត្រូវបានពួកអាវខ្មៅកាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។ របបនេះបានបន្សល់ទុកនូវស្ត្រីមេម៉ាយ, ក្មេងកំព្រាចាស់ជរាបាក់កំលាំង, បង្អត់អាហារ, បង្ខំឲ្យធ្វើការដូចសត្វធាតុមុននឹងយកទៅសម្លាប់។ ពួកខ្មែរក្រហមបានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាតិដល់ចំណុចសូន្យ។ បំបិទសិទ្ធិសេរីភាពប្រជាជនរួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារហូបចុកជាដើមគឺគ្មានសោះ។ ដូច្នេះយើងត្រូវការពារឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏ជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា ជាមគ្គុទេ្ទស៍ឯកនៃសន្តិភាព និងជាស្ថាបនឹកឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបន្តអនុវត្តដោយសម្តេចមហារបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

អង្គពិធីក៏បានប្រកាសគាំទ្រយ៉ាងឱឡារឹកចំពោះគម្រោងព្រែកជីកហ្វូណន.តេជោដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តធ្វើឲ្យបាន ព្រោះព្រែកជីកហ្វូណនតេជោ គឺនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយលែងពឹងដង្ហើម គេដកតទៅទៀត។

គួរបញ្ជាក់ដែរថា៖លលាដ៍ក្បាលជនរងគ្រោះដែលបានតម្កល់ក្នុងស្តូបនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានចំនូន៨៩៨៥ សពដែលបានគាស់ចេញពីរណ្តៅសពរួមជាង៨០កន្លែង នៅជើងឯកនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×