ភ្នំពេញ-កាលពីព្រឹកថ្ងៃ អង្គារ៍ ទី២១ ២០១៧ បវរកញ្ញាពិភពលោក បានចូលរួមសកម្មភាព មនុស្សធម៌នៅកម្ពុជា
កញ្ញាBarbara Vitorelli ជនជាតិប្រេស៊ីល ដែលទើបតែទទួលជ័យលេភីជាកញ្ញាឯកពិភពលោក ២០១៧ « Miss Global2017» កញ្ញាបានចំណាយពេលចូលរួមសកម្មភាពមនុស្សធម៌នៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅអតីតតំបន់ចាក់សម្រាមចាស់ស្ទឹងមានជ័យរាជធានីភ្នំពេញ។
កញ្ញាឯករាជនីសម្រស់មកពីប្រទេសប្រេស៊ីលឈ្នះដាច់គេ បានថ្លែងថា នាងនឹងខាងអ្នករៀបចំកម្មវិធីបវរកញ្ញា បានសហការជាមួយក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចមានអំណោយខ្លះចែកជូនដល់កុមាររស់នៅអង្គការខាងលើផងដែរ។ កញ្ញាបន្តថា នាងសប្បាយចិត្ត ដែលបានចុះជួបប្អូនៗកុមារក្រីក្រអាណាព្យាបាលជាអ្នកដើររើសសំរាម ហើយខ្លះទៀតគ្មានឪពុកម្តាយគួរឲ្យអាណិត។ កញ្ញាថា កុមារនៅមានអនាគតវែងឆ្ងាយ ហើយអាចផ្លាស់ប្តូរប្អូនៗ ឲ្យក្លាយជាធនធានមនុស្សថ្មី កាលណាគាត់រៀនសូត្រចេះដឹង និងមានអ្នកអប់រំ។
កុមារៗនៅក្នុងអង្គការ លើកស្ទួយប្រជាពលរដ្ឋ ជាច្រើនបានសម្ដែងការត្រេកអរយ៉ាងក្រៃលែងដែលបានឃើញវត្តមានកញ្ញាឯកពិភពលោក Miss Global2017 យកចិត្តទុកដាក់ចុះមកជួបពួកគេដោយផ្ទាល់ថែមទាំងបានផ្ដល់នូវអំណោយមួយចំនួនផងនោះ។ លោកជំទាវវណ្ណ លុយ តំណាងក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច បានថ្លែងឲ្យដឹងថា ជំនួសឲ្យអង្គការលើកស្ទួយប្រជារដ្ឋ លោកជំទាវពិតជាអរគុណយ៉ាងក្រែលែងដល់បរវកញ្ញាឯកពិភពលោក Miss Global2017 ដែលមានក្ដីអាណិតអាសូដល់កុមារកំសត់របស់កម្ពុជា។
លោកជំទាវបញ្ជាក់ថា សម្ភារៈដែលចែកជូនដល់កុមារៗនៅក្នុងឱកាសនេះគឺ រួមចំណែកពីបរវកញ្ញាឯកពិភពលោកសហការជាមួយក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ខណៈដែលលោកជំទាវសប្បាយចិត្តយ៉ាងក្រៃលែងដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកញ្ញាឯកពិភពលោក Miss Global2017៕ ដោយ-គីម ស្រីរ័ត្ន