កាសែត Daily Mail ចុះផ្សាយព័ត៌មានថា Selena Gomez ធ្វើព្រងើយទោះបីគ្រឿងក្នុងបាន “ធ្លាយចេញ” គ្រាស្លៀករ៉ូបដេកខ្លី នាឱកាសពិធីប្រកាសពានរង្វាន់ American Music 2017។ នេះជាលើកដំបូងដែលនាងវិលត្រឡប់មកឆាកសម្តែងក្រោយការវះកាត់ប្តូរក្រលៀនយ៉ាងស្ងៀមស្ងាត់ប៉ុន្មានខែមុន។
ជាមួយរហស្សនាមរាជនីបណ្តាញសង្គម ដោយមាន Fan ដល់ទៅ ១៣០លាន នាងបានបង្កភាពច្រួលច្របល់ភ្លាមៗព្រោះឥរិយាបថកាន់តែ “បើកចំហ” និង សិចស៊ីរបស់ខ្លួនពី១ថ្ងៃទៅ១ថ្ងៃ។
បន្ទាប់ពីផ្តាច់ចំណងទាក់ទងយ៉ាង “ងាយ” ជាមួយ The Weekn ហើយវិលត្រឡប់មកជាមួយ “ប្រុសខ្លួន” Justin Bieber នោះលើគេហទំព័រឯកជនរបស់កំពូលតារានេះ គេតែឃើញបង្ហោះនូវខណៈពេលដ៏ទាក់ទាញអារម្មណ៍ ហើយ “សាហាវៗ”។ ខ្លះថាវាជាជំហានបង្ហាញ “សារធាតុពិត” របស់ Selena បន្ទាប់ពីនាងបំផ្លាញចោលរូបភាពជានិមិត្តរូប នៃម្ចាស់ក្សត្រី Disney ប្រែក្រឡាទៅជាទេពអប្សរ “ក្តៅគគុក” លាឡំជាមួយភាពបះបោរខ្លះៗនៃវ័យ ២៥ឆ្នាំ។
នេះពុំមែនជាលើកទី១ទេ ដែល Selena បង្ហាញកាយវិការព្រងើយចំពោះកាមេរ៉ាយ៉ាងដូច្នេះ។ មុននេះ នាងធ្លាប់ស្លៀកពាក់រ៉ូបដេកទៅចូលរួមព្រឹត្តិការណ៍នានា។ ពេលខ្លះតាមផ្លូវគេឃើញនាងពុំខ្ចីស្លៀក “គ្រឿងក្នុង” ផង។ យ៉ាងនេះក្តីការ “ភ្លេច” ដដែលៗបែបនេះ ពុំធ្វើឲ្យនាង “ឈឺក្បាល”ទេ ព្រោះនាងមានជំនឿលើខ្លួនឯង៕