នៅថ្ងៃទី ២១/១១ម្សិលមិញនេះ រដ្ឋសភា Zimbabwe បានចាប់ផ្តើមសវនាការសំដៅផ្តើមនីតិវិធីចោទប្រកាន់ទោសចំពោះប្រធានាធិបតី Robert Mugabe ដែលជាទង្វើមួយអាចឈានដល់ការលើកលែងអភ័យឯកសិទ្ធិ។
ទោះយ៉ាងណាគ្រាន់តែរដ្ឋសភាចាប់ផ្តើមត្រាយផ្លូវដកហូតអភ័យឯកសិទ្ធិ ដើម្បីចោទប្រកាន់ទោសមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ បានប្រកាសលាលែងជាផ្លូវការពីមុខតំណែងប្រធានាធិបតី ក្រោយការកាន់អំណាច ៣៧ឆ្នាំមក។
សភា Zimbabwe ប្រកាសលិខិតលាលែងពីមុខតំណែងរបស់លោក Mugabe
អាស្រ័យហេតុនេះ ភាពទាល់ច្រកនយោបាយប្រទេសនេះ ត្រូវបានបញ្ចប់ដោយប្រធានាធិបតីលាចុះពីមុខតំណែង ហើយសភាក៏បញ្ចប់សវនាការចោទប្រកាន់ទោសដែរ៕ សូយន