Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃការយោគយល់ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេក​ទេស ការធ្វើ​បរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ និងការអភិវឌ្ឍធនធានមនុស្ស

សាធារណរដ្ឋសិង្ហបុរី៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨ មិថុនា ២០២៤ បានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេក​ទេស ការធ្វើ​បរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង៕

×