Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងអតីតអភិបាលខេត្តចំនួន៤រូប ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតអភិបាលខេត្តចំនួន៤រូបជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រាស់បង្គាប់៖

១)តែងតាំងមុខតំណែង ឯកឧត្តម គង់ សោភ័ណ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
២)តែងតាំងមុខតំណែង ឯកឧត្តម អ៊ូច ភា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
៣) តែងតាំងមុខតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
៤) តែងតាំងមុខតំណែង ឯកឧត្តម ងួន រតនៈ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×