Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ បណ្ដាល​ឲ្យ​រងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៦​៣​នាក់​

ខេត្តកំពង់ស្ពឺ​ ៖ គ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្របណ្ដាល​ឲ្យ​រងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៦​៣​នាក់​ នាព្រឹក​ថៃ្ង​ទី២៥​ មិថុនា​ ២០២៤​ នៅលើផ្លូវ​ជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ​ ។

មូលហេតុ​បឋម​ :​ តាមសេចក្ដីរាយ​ការណ៍​ថាមកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿ​ងទៀត​រួចក្រឡាប់តែម្ដង​ (​អាចបណ្ដាលមក​ពីគេច​ .,)។
អ្នករងគ្រោះ​ត្រូវ​បានសមត្ថកិច្ចនគរបាល​បញ្ជូនទៅ​កា​ន់មន្ទីរពេទ្យ ។ នៅក្នុងហេតុការណ៍នេះប​ណ្តាលឲ្យមានកម្មកររងរបួសធ្ងន់ស្រាលចំនួន ៦​៣​នាក់ ស្រី ៥៦នាក់ ក្នុងនោះមាន ៖ របួសធ្ងន់ចំនួន ២៣នាក់។ របួសស្រាលចំនួន ៤០នាក់។

បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចំពោះបុគ្គលជាម្ចាស់រថយន្ដ​ និងជាអ្នក​បើកបររ​ថយន្ដដឹកកម្មករ​ កម្មការិនី​ដែលបានបង្កគ្រោះ​ថ្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង២៥នាទី លើផ្លូវជាតិលេខ៤(៣៥-៣៦) ចំណុចភូ​មិព្រៃផ្ដៅ ឃុំត្រ​ពាំងគង ស្រុកសំរោងទង ដោយ​កត្តា​ឆ្វេសប្រហែស​ និងជាការទទួលខុសត្រូវទាំងស្រុងចំ​ពោះអ្នកដំណើរដែលជាអ្នកជិះរថយន្ដរក្សាកម្រៃសេ​វាឈ្នួ​លរបស់ខ្លួនជ្រាបថា៖​ ដោយបានពិនិត្យនិងបាន​វាស់វែងស្រាវជ្រាវលើលក្ខណៈបច្ចេកទេសយានយ​ន្ដក្នុងពេលបង្កគ្រោះថ្នាក់​ ជំនាញ​ចរាចរណ៍​កំណត់បា​នថា​ គ្រោះថ្នាក់​ចរា​ចរណ៍​ខាងលើ​ គឺបណ្ដាលមកពីក​ត្ដាឆ្វេសប្រហែស​របស់​អ្នកប្រើប្រាស់​យាន​ ដូច្នេះ​សូមបុគ្គលដែលមានឈ្មោះ​ តន​ សុខទីន​ (​ TON SOKTIN ) អត្ដសញ្ញាណ​ប័ណ្ណ​លេខ 031012772​ នៅភូមិបន្ទាយខ្មែរ​ ឃុំជើងរាស់​ ស្រុក​សាមគ្គី​មុនីជ័យ​ ខេត្ត​កំពង់ស្ពឺ​ ចេញមុខមកទទួ​លខុសត្រូវលើការផ្ដល់សំណង​ រ៉ាប់រងថ្លៃព្យាបា​លជម្ងឺជូនអ្នករងគ្រោះ​តាមផ្លូវច្បាប់។

ករ​ណី​មិនចេញមុខមកដោះស្រាយ​ សមត្ថកិច្ចនិងបន្ដនីតិវិធី​អនុវត្ត​តាមផ្លូវតុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី