ភ្នំពេញ ៖ នៅថ្ងៃទី២២វិច្ឆិកា កាលពី៧ឆ្នាំមុន ឧបទ្ទវហេតុដ៏អាក្រក់មួយបានកើតឡើងនៅលើអតិតះស្ពានពេជ្រ នៃទីក្រុងកោះពេជ្រដោយហ្វូងមនុស្សជាន់គ្នា និងបណ្តាលឲ្យមានមនុស្សរងគ្រោះស្លាប់៣៥៣ និងរបួសរាប់រយនាក់យ៉ាងអណោចអធ៌មបំផុត។
នៅព្រឹកថ្ងៃទី២២វិច្ឆកា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រីរួមទាំងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ និងសាច់ញាតិរបស់ជនរងគ្រោះជាច្រើននាក់ទៀត បាននិមន្តព្រះសង្ឃចំនួន១០៨អង្គរៀបចំពិធីរាប់បាត្រ បង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុនៅលើអតីតះស្ពានពេជ្រដោយបួងសួងសុំឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រៅពីរៀបចំតាមសាសនាឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានលាចាកលោកទៅហើយនោះ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាលោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ចំពោះការបាត់បង់សមាជិកគ្រួសារក្នុងហេតុការដ៏សោកសង្រេងនេះកាលពី៧ឆ្នាំមុន៕ ដោយ៖កូឡាប