Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា

កណ្តាល ៖ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

សូមរំលឹកថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមការ និងការរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះបានធ្វើឡើងដើម្បី ប្រកាសពីសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារ និងពិនិត្យលើវឌ្ឍនភាពការងាររួមមាន យន្តការអនុវត្ត ទិសដៅ និងផែនការអនុវត្តការងារលើគម្រោងព្រែកជីកហ្វូណនតេជោ របស់ក្រុមការងារពិសេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×