Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក បានពង្រឹងការវេចខ្ចប់ គុណភាព និងអនាម័យ ដើម្បីត្រៀមខ្លួនលក់ផលិតផលក្នុងទីផ្សារអនឡាញ

ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក បានពង្រឹងការវេចខ្ចប់ គុណភាព និងអនាម័យស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យប្រជាជនជួយគាំទ្រផលិតផលក្នុងស្រុក ដែលជាការចូលរួមចំណែកដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ បង្កើតការងារធ្វើ និងការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈម្ចាស់សិប្បកម្មកែច្នៃទាំងនោះ បានត្រៀមលក់ផលិតផលរបស់ខ្លួនក្នុងទីផ្សារអនឡាញ។

បើតាមមន្រ្តីគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានឲ្យដឹងថា គណៈកម្មការជាតិមួយនេះ បានកំពុងតែដុតដៃដុតជើង ឲ្យផលិតផលខ្មែរចូលទៅក្នុងប្រព័ន្ធទីផ្សារអនឡាញ ឌីជីថល ដូចជា៖ ទីផ្សារអនឡាញក្នុងអាម៉ាហ្សូន, Alibaba, Wing Mall, Nhnam-24,Wow Now និង Grab ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យសិប្បករខ្មែរ អាចដាក់លក់ផលិតផលរបស់ខ្លួននៅក្នុង App ទាំងនេះ និង App ផ្សេងៗទៀតបាន។ នេះ

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបន្តថា សព្វថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ដែលជាសមាជិកគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានជំរុញឲ្យផលិតផលខ្មែរដាក់លក់នៅលើទីផ្សារអនឡាញធំៗ ដែលល្បីៗនៅក្នុងឌីជីថល App នៅក្នុងទូរស័ព្ទដៃ ខណៈដែលក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្ម ក៏មាន App អាចដាក់លក់ផលិតផលផងដែរ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងថា រហូតមកទល់ពេលនេះ ផ្សារអនឡាញខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកចូលមើលជិត ៤ម៉ឺននាក់ ដែលបានចូលមើលរហូតដល់ជាង ៣០ម៉ឺនដង ហើយពួកគេមកពីប្រទេសចំនួន ១៥២ នៅជុំវិញពិភពលោក ស្របពេលដែលសហគ្រាសធុនតូច និងមធ្យម ដែលមាននៅលើផ្សារខេមបូឌាត្រេដ បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ផលិតផលដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

បើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មុខទំនិញដែលបានបញ្ជារទិញភាគច្រើន រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មកែច្នៃ ផលិតលថែរក្សាសម្រស់ និងការថែទាំផ្ទាល់ខ្លួន ផលិតផលសុខភាព និងវេជ្ជសាស្រ្ត ផលិតផលអាហារ និងភេសជ្ជៈ សំភារៈក្មេងលេង និងសកម្មភាពកម្សាន្ត និងវត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម ជាដើម៕

×