Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរដែលលួចលាក់ទៅធ្វើការនៅប្រទេសថៃបានជាបន្តបន្ទាប់

ខេត្តបន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ចថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​លួចលាក់​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​រយៈពេល​ថ្ងៃ​៤៤​នាក់ តាម​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​លួចលាក់​ធ្វើ​ការងារ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ត្រូវ​បាន​ចាប់​បញ្ជូន​រយៈពេល​៥​លើក បាន​ចំនួន​៤៤​នាក់ ​ស្រី​១៦​នាក់ ដែល​ក្រុមការងារ​ទទួល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ រយៈពេល​៥​លើក ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មាន​លើក​ទី​១.​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ មាន​ចំនួន​១០​នាក់ ស្រី​៣​នាក់។ លើក​ទី​២.​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ មាន​ចំនួន​២៣​នាក់ ស្រី​១២​នាក់។ លើក​ទី​៣.​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៤ មាន​ចំនួន​១​នាក់។ លើក​ទី​៤.​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ មាន​ចំនួន​៦​នាក់។ លើក​ទី​៥. ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ មាន​ចំនួន​៤​នាក់ ស្រី​១​នាក់ ដែល​សរុប​មាន​ចំនួន​៤៤​នាក់ ស្រី​១៦​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពលករ ដែល​ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុមការងារ​បាន​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​ចា​.​ញ់​បោក​មេខ្យល់ ដែល​លួចលាក់​នាំ​ចូល​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×