Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងចក្រប្រភេទ QC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង កំពុងត្រូវបានដឹកជញ្ជូនពីប្រទេសជប៉ុន មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានឲ្យដឹងថា ៖ ដើម្បីបង្កើនសមត្ថភាពរបស់ កសស ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរផ្ទុកទំនិញ ក្នុងបរិបទការអភិវឌ្ឍ និងភាពរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា គ្រឿងចក្រប្រភេទ QC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង កំពុងត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន មកកាន់ កសស។

គ្រឿងចក្រទាំងអស់នេះ ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ MITSUI E&S Co., Ltd ហើយត្រូវបានផ្ទុកលើសាឡង់ដឹកចេញពីប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានគ្រោងមកដល់ កសស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងករណីអាកាសធាតុល្អ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×