Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន ពាណិជ្ជករ និងអ្នកធុរកិច្ច មេត្តាជ្រាបថា ដើម្បីជំរុញ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តំណាងក្រសួងពាណិជ្ជកម្មបានជួបប្រជុំពិភាក្សាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា” ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារប៊ីកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។

ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឱ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង ផ្សារ និងម៉ាតបាន រួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គ្រា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3COREC០១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលល័រ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd។

ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ពាណិជ្ជករ និងអ្នកធុរកិច្ច ដែលមានបំណងដាក់តាំងលក់គ្រាប់ ស្វាយចន្ទីដែលកែច្នៃរួចនៅតាមបណ្តាផ្សារទំនើប និងម៉ាតខាងលើ សូមទាក់ទងមកកាន់៖១-ផ្សារទំនើបអ៊ីអន ២-ផ្សារទំនើបម៉ាក្រូ ៣-ផ្សារទំនើបឡាក់គី ៤-ផ្សារទំនើបជីបម៉ុង ៥-ផ្សារទំនើបថហួត ៦-ផ្សារទំនើបបាយ័ន ៧-ផ្សារទំនើបប៊ីកស៊ី ជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×