ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅថ្ងៃអាទិត្យនេះបានចេញរបាយការណ៍ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់បានថតបង្ហោះសកម្មភាពកាន់ប្រើប្រាស់អាវុធបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ១នាក់ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលបានដកហូតកាំភ្លើងកែឆ្នៃចំនួន០២ដើម ដែលជនសង្ស័យបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី