Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមឃុំខ្លួនបណ្ដោះអាសន្ន មន្ត្រីនគរបាលគ្រឿងញៀនខេត្តស្ទឹងត្រែង ចំនួន ៣ នាក់

ខេត្តស្ទឹងត្រែង ៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលគ្រឿងញៀនចំនួន ៣ នាក់ នៅពន្ធនាគារខេត្តស្ទឹងត្រែង បណ្ដោះអាសន្ន រង់ចាំធ្វើការស៊ើបអង្កេតបន្ត ។

មន្ត្រីនគរបាលគ្រឿងញៀន ៣ នាក់ មាននាយការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង និងរងការិយាល័យគ្រឿងញៀន ២ នាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឡោមព័ទ្ធផ្ទះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ។
ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារអាមេរិកសុទ្ធចំនួន ៤ ម៉ឺនដុល្លារ (បួនម៉ឺនដុល្លារ) ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន ១៧៨ ១០០ ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងញៀនចំនួន ៣,១៧ ក្រាម ទូរស័ព្ទដៃ ៥ គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ ១ គ្រឿង និងអាវុធខ្លី ១ ដើម គ្រាប់ ៣៤ គ្រាប់ ។

សូមរំលឹកថា កម្លាំងប៉េអឹមបានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ ទៀត ដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាម៉េរិកសុទ្ធ៤ម៉ឹនដុល្លារ និងប្រាក់ដុល្លាក្លែងក្លាយជាង១៧ម៉ឺន។ កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការកាលពីរសៀលថ្ងៃទី២១កក្កដា ២០២៤ឡោមព័ទ្ធផ្ទះនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ករណីកម្លាំងកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀត។ បន្ទាប់ពីការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀត កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ) ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន) ចំនួន១៧៨.១០០ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងញៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×