Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាច់សោកម៉ូតូ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចមុខកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាច់សោកម៉ូតូ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក រិន្ទ សុវណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ។

ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ហៅក្រៅគរ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នាយកដ្ឋានបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×