Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នេះបើតាមការបញ្ជាក់ពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី នៃគម្រោងមេធាវីដល់មូលដ្ឋាន របស់គណៈមេធាវី ដោយសហការជាមួយនិងរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត គណៈអភិបាលក្រុងស្ទឹងសែន ក្រុមប្រឹក្សាក្រុង ការិយាល័យចំណុះរដ្ឋបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលក្រុង នាយប៉ុស្តន៍រដ្ឋបាលសង្កាត់ទាំង៨ និងក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ដែលមានអ្នកចូលរួមប្រមាណ ២៥៩នាក់។

នៅក្នុងវគ្គបណ្តោះបណ្តាលនេះ ក៏មានការចូលរួមថ្លែងមតិសំណេះសំណាលដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការរៀបចំនូវគម្រោងមេធាវីដល់មូលដ្ឋាននេះ មានទឹសដៅ៤សំខាន់ៗ ក្នុងនោះ៖
ទី១.ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី។
ទី២.សេវាកម្មរបស់មេធាវី ដែលពាក់ព័ន្ធជាមួយនិងការការពារក្តីដល់ជនក្រីក្រ។
ទី៣.ការផ្សព្វផ្សាយអំពីការជួយទៅដល់ជនក្រីក្រជាលក្ខណៈទូលំទូលាយរបស់គណៈមេធាវី ទាំងនៅក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជារឿងព្រហ្មទណ្ឌ។
ទី៤.ជាការផ្សព្វផ្សាយនូវច្បាប់គោលមួយចំនួន ជាពិសេស គឺទាក់ទងជាមួយនិងផ្នែករដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយផ្ទាល់ជាមួយនិងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិតក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិផងដែរ។

ឯកឧត្តម លី ច័ន្ទតុលា ថ្លែងថាតាមរយៈការផ្សព្វផ្សាយរបស់គណៈមេធាវី អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុក ឬថ្នាក់ខណ្ឌចុះទៅនេះ គាត់និងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ សង្គម ហើយជាពិសេសគឺនៅក្នុងការចូលរួមចំណែក អនុវត្តនូវ គោលនយោបាយបញ្ចកោណតំណាក់កាលទី១របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានបន្ថែមថា ក្រុមអាជ្ញាធរទាំងអស់ គឺគាត់ជាអ្នកធ្វើកិច្ចការងារផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ជាអ្នកទទួលនូវសំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ក្រោយពីបានធាតុចូលពីគម្រោងនេះទៅ ពួកគាត់អាចចូលរួមដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវិស័យច្បាប់រដ្ឋប្បវេណី ក្នុងវិស័យព្រហ្មទណ្ឌ ពិសេសអត្រានុកូលដ្ឋាន ការលែងលះការបែងចែកមរតក ជាដើម ដោយមានប្រសិទ្ធភាព និងឆាប់រហ័ស។

ឯកឧត្តម លី ច័ន្ទតុលា បានបញ្ជាក់បន្ថែម នៅក្នុងការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាននេះ គណៈមេធាវីក៏បានទទួលនូវការគាំទ្រពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានស្នើរសំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ដូចជាគណៈមេធាវី សហការគ្នា នៅក្នុងការរៀបចំ នូវការបណ្តុះបណ្តាលនេះ។ យោងទៅតាមផែនការបន្ទាប់ពីគម្រោងមេធាវីដល់មូលដ្ឋាននៅក្នុងរដ្ឋបាលខេត្តកំពង់ធំ ជាបន្តគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនិងរៀបចំធ្វើជាបន្តនៅក្នុងស្រុកនានា ក្នុងខេត្តកំពង់ធំផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការដោះស្រាយបញ្ហា ពិសេសនៅក្នុងវិស័យព្រហ្មទណ្ឌ ជូនទៅដល់ប្រជាពលរដ្ឋ ដែលមានអ្នកពាក់ព័ន្ធជាង៧ម៉ឺននាក់បានទទួលនូវសេវាជំនួយផ្នែកច្បាប់ផងដែរ៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×