តាមកាសែត SCMP នៅថ្ងៃទី ២១/១១ បានចុះផ្សាយព័ត៌មានថា អតីត នាយកមន្ទីរមហាផ្ទៃហុងកុងលោក Patrick Ho និងអតីតប្រមុខការទូត Senegal Cheikh Gadio បានត្រូវចាប់ខ្លួនក្រោយពីត្រូវបានចោទប្រកាន់ថា បានសូកប៉ាន់ ច្រើនលានដុល្លារនៅទ្វីបអាហ្វ្រិក ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនថាមពលលំដាប់ដំបូងរបស់ចិន។
តាមការចោទប្រកាន់របស់អតីតអាមេរិក លោក Patrick Ho Chi-ping និងលោក Gaido បានសូកប៉ាន់មន្ត្រីជាន់ខ្ពស់នៅ Chad និងUganda ដើម្បីដណ្តើមយកប្រយោជន៍ពីជំនួញឲ្យក្រុមហ៊ុនចិន។ បច្ចុប្បន្នគេនៅពុំទាន់ដឹងច្បាស់ពីអត្តសញ្ញាណនៃក្រុមហ៊ុនចិនដែលបាន “ទទួលផល” តែមានលទ្ធភាពច្រើនដែលនោះគឺជាសម្ព័ន្ធក្រុមហ៊ុនថាមពលចិន CEFC។
CEFC ថ្វីត្បិតជា “តារាទើបរះ” ក្នុងវិស័យថាមពលរបស់ចិនប៉ុន្មានឆ្នាំសោះ តែវាមានកំនើនគួរឲ្យងឿងឆ្ងល់ ហើយទទួលបាននូវគ្រោងការអន្តរជាតិសំខាន់ៗ ដើរតួនាទីសកម្មក្នុងផែនការ “វិថី និងខ្សែក្រវ៉ាត់” របស់ចិន។
តាមការចោទប្រកាន់របស់អាមេរិកនោះ អ្នកទាំង២ត្រូវបានចោទថា បានសូកប៉ាន់ ២លានដុល្លារ ដល់ប្រធានាធិបតីប្រទេស Chad ដើម្បីបានទទួល “សិទ្ធិអាជីវកម្មប្រេងកាត” ហើយបានសូកប៉ាន់ ៥០០.០០០ដុល្លារ ឲ្យទៅមនុស្សដែលត្រូវបានជ្រើសតាំងជាប្រមុខការទូត Uganda -អ្នកដែលទើបបញ្ចប់អណត្តិជាប្រធានមហាសន្និបាតសកលនៃអង្គការសហប្រជាជាតិ។
តាមការប្រកាសនោះ ការចោទប្រកាន់ខាងលើ ផ្អែកតាមដំណើរការបង្វិលលុយដោយប្រើប្រាស់ប្រព័ន្ធធនាគាររបស់អាមេរិក របស់ជនជាប់ចោទទាំង២ ដើម្បីយកទៅទូទាត់ខ្ទង់ប្រាក់ក្នុងនោះមានករណីខ្លះត្រូវបានផ្ញើក្នុងសណ្ឋានវិភាគទាន។
លោក Patrick Ho ជាមេដឹកនាំអង្គការមួយនៅហុងកុង មានឈ្មោះថា គណៈកម្មាធិការអំពីមូលនិធិថាមពលចិន CEFC ក៏បានឲ្យកាដូដល់ប្រធានាធិបតីប្រមុខការទូត Uganda ហើយក៏សន្យាពីខ្ទង់ប្រាក់ចំណេញនឹងត្រូវបានបែងចែកឆ្លងកាត់បញ្ជីភាគហ៊ុន…។
ពេលនេះអ្នកទាំង២ ត្រូវបានចោទប្រកាន់ថា បំពានច្បាប់ពុករលួយ និងលាងលុយនៅបរទេសរបស់អាមេរិក ហើយអាចជាប់ពន្ធនាគារ ២០ឆ្នាំ។ អ្នកទាំង២ បានត្រូវចាប់ខ្លួននៅបូរីញូវយ៉កកាលពីចុងសប្តាហ៍កន្លងមក៕ សូយន