Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំងជាច្រើនម៉ោង ធ្វើឲ្យតំបន់មួយចំនួនទទួលរងនៅការលិចលង់

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨សីហានេះ បានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំងនិងជាច្រើនម៉ោង ដែលបានធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។

ក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូដើម្បីឲ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ជាសុខទុក្ខរបស់សម្ដេច ហើយសម្ដេចបានណែនាំឱ្យឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។

បើតាមការឱ្យដឹងពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ នៅយប់ថ្ងៃទី០៨សីហាម្សិលម៉ិញនេះ មេឃបានភ្លៀងយ៉ាងខ្លាំងនិងមានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើឲ្យកំរិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូម និងកាយសំរាមចេញពីមុខលូទាំងយប់ ជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។

ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ ឲ្យប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំឲ្យសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។

គួរបញ្ជាក់ថា៖ ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិនបានប៉ុន្មានម៉ោងទេ ទឹកក៏បានហូស្រកអស់ ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×